ខ្សែប្រយុទ្ធ Roberto Firmino របស់ក្រុមហង្សក្រហម Liverpool បានប្រកាសថាខ្លួនមានបំណងចង់បន្តលេងនៅកីឡាដ្ឋាន Anfield ក្រោយពេលមានការចាប់អារម្មណ៏ចង់បានពីសំណាក់ក្រុម Juventus ។ទោះបីជាមានការលើកឡើងបែបនេះប៉ុន្តែ កីឡាករអន្តរជាតិប្រេស៊ីលបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុមលោក Jurgen Klopp ខណៈដែលពួកគេអាចនិងបាត់បង់ Firmino ដោយគ្មានតម្លៃខ្លួននៅឆ្នាំ២០២៣ ប្រសិនជាមិនមានលក្ខណ្ឌ និងកិច្ចសន្យាថ្មីណាមួយកើតមានឡើងរវាង សាម៉ីខ្លួននិងក្លឹបនៅឡើយនោះ។

មានន័យថា Firmino អាចនិងបើកការពិភាក្សាមុនកិច្ចសន្យាបញ្ចប់ជាមួយក្លឹបបរទេសចាប់ពីខែមករា ស្របពេលJuventus បានខកចិត្តក្នុងការក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធ Alvaro Morata ពីក្លឹប Atletico Madrid ជាអចិន្ត្រៃយ៍ស្របពេលពាក្យចចាមអារ៉ាមពីប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានចុះផ្សាយថា Juventus បានបង្កើនកិច្ចព្រមព្រៀងយ៉ាងជិតដិតដើម្បីនាំយកមក Firmino មកកាន់ទឹកដីទូរីននៅពេលខាងមុខនេះ។អតីតកីឡាករ Hoffenheim បានច្រានចោលការចាកចេញពី Liverpool ដោយអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករលោក Fabrizio Romano បានដកស្រង់ចេញពី TNT Sports ថា :ខ្ញុំស្រលាញ់ក្រុម និងអ្នកគាំទ្រ។ ហើយខ្ញុំចង់បន្តស្នាក់នៅទីនេះទៀត។អ្នកជំនាញផ្ទេរកីឡាករ Romano បន្ថែមថា: Juventus មិនដែលធ្វើការទាក់ទងលើកិច្ចព្រមព្រៀងសម្រាប់ Firmino ទេទាំងតាមរយៈភ្នាក់ងារ ឬផ្ទាល់ជាមួយមូលដ្ឋានរបស់ក្លឹបផ្ទាល់។

ទោះយ៉ាងណាគ្រូបង្វឹកលោក Jurgen Klopp ទើបតែបានដាក់អោយ Firmino ចូលលេងជម្រើស១១នាក់ដំបូងចំនួន៥៩នាទីជំនួស Darwin Nunez សម្រាប់ការប្រកួតដណ្តើមពានរង្វាន់បើករដូវកាលដោយផ្តួល ក្រុម Manchester City នៅកីឡដ្ឋាន King Power កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។

ប្រភព៖​ Sportsmole