Liverpool បានដាក់តម្លៃខ្លួន ១៧ លានផោនសម្រាប់ក្លឹបណាដែលចង់ចុះហត្ថលេខានាំយកកីឡាករអន្តរជាតិជប៉ុន Takumi Minamino មករួមក្រុម យោងគេហទំព័រ BBC Sport បានចុះផ្សាយ។ទោះបីជានៅមានកុងត្រាជាមួយក្រុមជើងឯក FA Cup រយៈពេល ២ ឆ្នាំទៀតក៏ដោយ ប៉ុន្តែអនាគតរបស់ អតីត ខ្សែបម្រើក្រុម Red Bull Salzburg រូបនេះនៅទឹកដី Anfield នៅតែជួបភាពមិនប្រាកដប្រជាស្របពេលសាម៉ីខ្លួនសម្លឹងឃើញឪកាស ចាកចេញ ក្រោយ បង្ហាញវត្តមានលេងនៅក្នុង លីកបានតែ ១១ ប្រកួតកាលពីរដូវកាលចាស់។

មានក្លឹប៣ដែលមានវត្តមានបន្តលេងនៅលីកកំពូលអង់គ្លេស គឺ Leeds United, Fulham និង Wolverhampton បានបង្ហាញពីការចាប់អារម្មណ៏កីឡាករ វ័យ២៧ឆ្នាំរូបនេះ ស្របពេល Southampton ក៏កំពុងចង់បានអតីតកីឡាករដែលពួកគេខ្ចីជើងមករួមក្រុម ខណៈក្រុម Monaco នៅក្របខណ្ឌ Ligue ១ក៏ជា ក្លឹបដែលបង្ហាញពីការកោតសរសើរសមត្ថភាព Minamino ផងដែរ ។ Minamino រកបានគ្រាប់បាល់សរុប១៤ គ្រាប់ក្រោយបង្ហាញខ្លួន៥៥លើកសម្រាប់ក្រុមលោក Jurgen Klopp ។

ប្រភព៖ Sportsmole