Sadio Mane បានអះអាងថាលោក Jurgen Klopp ចង់ឱ្យរូបគេបន្តលេងនៅទឹកដី Anfield ហើយក៏បានលើកឡើងថាការ សម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ទៅកាន់ក្លឹប Bayern Munich បានធ្វើឱ្យគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មានអារម្មណ៏សោកសៅខ្លះផងដែរ ។

ខ្សែប្រយុទ្ធវ័យ៣០ ឆ្នាំសញ្ជាតិសេណេហ្គាល់រូបនេះបានចាកចេញពីទឹកដី Anfield បន្ទាប់ពីទទួលបានជោគជ័យ៦រដូវកាលដោយបាន ឈ្នះពាន កិត្តិយសសំខាន់ៗសម្រាប់ខ្លួនឯង និង ក្លឹបក្រោយរកបាន១២០ គ្រាប់ក្នុងការបង្ហាញខ្លួន ២៦៩ប្រកួតនិងជាសមាជិកដ៏សំខាន់ដែលបានជួយអោយ Liverpool ឈ្នះ ពាន Prermier League ជាលើកដំបូងក្រោយខកខាន៣០ឆ្នាំ។

Mane ទទួលបានភាពជោគជ័យជាមួយក្លឹបក៏ ដោយសារតែសមត្ថភាពអាចលេងនៅតំបន់បម្រើ-ប្រយុទ្ធស្លាបឆ្វេង និងស្តាំ ព្រមទាំងការចាប់ដៃគូគ្នាជាមួយ Salah និង Firmino ។យោងតាម BBC Sport បានឱ្យដឹងថា Mane បានចូលរួមជាមួយក្រុមជើងឯក Bundesliga ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំក្នុងតម្លៃ ៣៥ លានផោន។Mane ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា : ជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការសម្រេចចិត្តដើម្បីធ្វើការប្រកួតប្រជែងថ្មី។ទោះបី ជាគោលបំណងគាត់ចង់អោយខ្ញុំបន្តនៅតែស្ថានភាពគឺដល់ពេលវេលាហើយ។

ប្រភព៖ Sportskeeda