អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានពណ៌នាការលេងរបស់ Takumi Minamino ទល់នឹង Norwich City ថាជា “ការប្រកួតដ៏ល្អបំផុតសម្រាប់ក្រុម។កីឡាករអន្តរជាតិជប៉ុនរូបនេះបានព្យាយាម រកឱកាសបង្ហាញសមត្ថភាពក្នុង ក្រប ខ័ណ្ឌ Premier League ប៉ុន្តែជាលទ្ធផលសម្រាប់ការប្រកួត ជុំទី ៥ នៃពានរង្វាន់ដ៏ចំណាស់អង់គ្លេស FA Cup កាល ពី រាត្រី ថ្ងៃពុធ។

ពីរគ្រាប់របស់កីឡាករអន្តរជាតិជប៉ុន Minamino រូបនេះបានជួយអោយក្រុមគ្រូបង្វឹកអាឡឺម៉ង់ លោក Klopp ឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីជនជាតិអាឡឺម៉ង់ចូលកាន់តំណែងនៅ Anfield ប៉ុន្តែគ្រូបង្វឹកហង្សក្រហមមិនភ្ញាក់ផ្អើលទេប៉ុន្តែបានកោតសរសើរពីសមត្ថភាព តារាវ័យ ២៧ ឆ្នាំរូបនេះនៅទឹកដី Anfield ។

ថ្លែងទៅកាន់ ITV Sport លោក Klopp បាននិយាយថា :គាត់ធ្វើបាន និង ធ្វើឱ្យខ្ញុំមានការចាប់អារម្មណ៍តែ ខ្ញុំមិនភ្ញាក់ផ្អើល ទេ។ គាត់គឺជាកីឡាករដែលមិនគួរឱ្យជឿ គាត់លេងបានដ៏អស្ចារ្យជាមួយនិងការគំរាមកំហែងឥតឈប់ឈរដល់គូបដិបក្ស ។ ប៉ុន្តែបើគ្មានគាត់ទេ យើងនឹងមិនអាចនៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃ FA Cup បានទេ ហើយយើងនឹងមិនឡើង ដល់វគ្គ ផ្តាច់ព្រ័ត្រ នៃពានរង្វាន់ EFL]Cup នោះដែរ។ វាគឺជាការប្រកួតដ៏ល្អបំផុតដែលគាត់មានសម្រាប់ពួកយើង”។

ពេលនេះ Minamino រកបាន៩ គ្រាប់ក្រោយបង្ហាញខ្លួន ២២ ដងគ្របការប្រកួតទាំងអស់នៅរដូវកាលនេះ ខណៈក្រុមការពារ តំណែងជើងឯក Premier League ត្រៀមជួប West Ham United នៅក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ក្រោយត្រូវធ្លាក់ចេញពីFA Cup ក្រោមថ្វីជើង Southampton នៅថ្ងៃដូចគ្នា។

ប្រភព៖ Sportsmole