គ្រាប់បាល់តែតបាល់បញ្ចូលទីនៅនាទីទី ៤ របស់ខ្សែបម្រើ Scott McTominay ក្រោយការបញ្ចូនបាល់ពី ជ្រុង របស់ខ្សែការពារឆ្វេង Alex Telles គឺគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United នូវជ័យ ជម្នះក្នុងការប្រកួត FA Cup ជុំទី ៣ របស់ពួកគេទល់នឹងក្រុមភ្ញៀវ Watford កាលពីថ្ងៃសៅរ៍។

ដោយទទួលបានតួនាទីជា ប្រធានក្រុមជាលើកដំបូងMctominay បានជួយក្រុមស្តារកិត្តិយសឡើងវិញក្រោយរងបរាជ័យធ្លាក់ ចេញពីការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធក្រោមថ្វីជើងក្លឹបរួមទីក្រុង Manchester។ក្រុមលោកSolskjaer មានឪកាសបន្តរកគ្រាប់បាល់បន្ថែមទៀត តែខ្សែបម្រើជើងចាស់ Juan Mata ធ្វើមិនបានសម្រេចខណៈ Daniel James និង Macus Rashford ត្រូវបានអ្នកចាំទី Watford ជួយសង្គ្រោះបានមុនបញ្ចប់ការប្រកួតតង់ទី១។

Man.United និងត្រៀមធ្វើការប្រកួតក្របខណ្ឌ Premier League ដោយត្រូវធ្វើដំណើរទៅ សួរសុខទុក្ខ ក្រុម Burnley នៅថ្ងៃអង្គារជាមួយទំនុកចិត្តដើម្បីបន្តឈរកំពូល Liverpool មុនពេលក្រុមទាំងពីរបន្តជួបគ្នា នៅកីឡាដ្ឋាន Anfield នាថ្ងៃអាទិត្យ។

ប្រភព៖ BBC