ខ្សែបម្រើស្លាបHakim Ziyech បានស៊ុតបាល់បញ្ចូលទីជ័យជំនះតែ១គ្រាប់នៅនាទីទី៥៥ក្រោយការបញ្ជូនរបស់មិត្តរួមក្រុម Timo Werner បានជួយអោយក្រុមតោខៀវ Chelsea បញ្ចប់ក្តីសង្ឃឹមរបស់ក្រុមមេឃខៀវ Man. City ក្នុងឪកាស សម្លឹង ឃើញឈ្នះពាន៤ជាប្រវត្តិសាស្ត្រ។ Chelsea ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីបានផ្តួលគូប្រជែងMan.City មួយនេះក្នុងការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup នៅឯកីឡដ្ឋាន Wembley កាល ពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។

Man City និង Chelsea ទើបតែបានកក់កៅអីវគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅសប្តាហ៍នេះផងដែរ ខណៈChelsea ត្រូវជួប Real Madrid និង Man.City បន្តជួប PSG ។ ប៉ុន្តែទោះបីបរាជ័យបាត់បង់ពានFA Cup មួយទៅហើយក្តីក្រុមលោក Pep Guardiola មានគម្លាតដល់ទៅ១១ពិន្ទុលើក្រុមMan.Utd សម្រាប់ការប្រកួតក្របខណ្ឌ Premier League និង ត្រូវការឈ្នះ៣ដងទៀតនិងមានឪកាសលើកពានជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

Man.City និងត្រូវមានភារកិច្ចមួយបន្ថែមទៀតនោះគឺការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់Carabao Cup រឺ League Cup ជាមួយ Tottenham របស់ក្រុមលោកJose Mourinho ផងដែរនៅថ្ងៃទី ២៥ ខែមេសាខាងមុខនេះ។

ប្រភព: BBC
វីដេអូ: