Chelsea បានកំនត់គោលដៅចង់ផ្ទេរយកខ្សែប្រយុទ្ធ Richarlison បន្ទាប់ពីក្លឹប Everton មានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ នឹងអាចត្រូវបង្ខំចិត្តលក់កីឡាករប្រេស៊ីលនៅរដូវក្តៅនេះ។ក្លឹបយក្សដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មានបំណងចង់បាន កីឡាករអន្តរជាតិប្រេស៊ីលដើម្បីជំនួស Romelu Lukaku ដែលខិតយ៉ាងប្រកៀកក្នុងការផ្លាស់ទៅលេងនៅអតីតក្លឹប Inter Milan ក្នុងលក្ខណ្ឌខ្ចីជើង ។

មិនមែនមានតែ Richarlison មានវ័យ២៥ឆ្នាំម្នាក់នោះទេ ដែលតោខៀវ Chesea មានបំណងចង់ចុះហត្ថលេខានាំយកមករួមក្រុម ក្រៅពីនោះមានដូចជា Sterling របស់ Man.City , Dembele របស់ក្រុមអ្នកមានបុណ្យនិង Nkunku របស់ RB Leipzig ផងដែរដែលត្រូវបានក្រុមលោក Thomas Tuchel កំពុងទាក់ទង។

Richarlison អតីតកីឡាករ Mineiro, Fluminense និង Watford មានទម្រង់លេងនិងកម្រិតគុណភាពល្អខុសពីកីឡាករបែលហ្ស៊ិក Lukaku ដោយបង្ហាញទម្រង់លេងបានល្អនៅតំបន់ប្រយុទ្ធស្លាបឆ្វេងសម្រាប់រដូវកាលចាស់រូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្លឹប Everton អោយបន្តមានជិវិតលេងនៅក្របខណ្ឌ Prermier League ។

ប្រភព៖ Besoccer