Christian Pulisic ត្រូវបានជំរុញឱ្យចាកចេញពី Chelsea ដោយអតីតខ្សែការពារលោក Frank Leboeuf បានលើកឡើងថា កីឡាករអន្តរ ជាតិអាមេរិករូបនេះនឹងមិនទទួលបានឱកាសចូលលេងច្រើននៅទឹកដី Stamford Bridge នៅរដូវកាលក្រោយទេ។ ការពិត Pulisic ចូលលេងបានត្រឹមតែ២១ ប្រកួតក្នុងចំណោមការប្រកួត៣៧លើកនៅក្របខណ្ឌ Premier League រដូវកាលនេះ និងចាប់ផ្តើមជម្រើស១១នាក់ដំបូងបានតែ១៣ដងប៉ុណ្ណោះនិងស៊ុតបញ្ចូលទីបាន ៦គ្រាប់ ហើយAssist២ ដងខណៈលោក Thomas Tuchel មានតម្រូវការបន្ថែមទៀតសម្រាប់ខ្សែប្រយុទ្ធរូបនេះ ។

លោក Leboeuf បានផ្តល់ដំបូន្មានដល់ Pulisic ដកស្រង់ដោយ Football.London ថា:ខ្ញុំគិតថាគាត់មានឥទ្ធិពលនៅក្នុងក្រុមជម្រើសជាតិច្រើនជាង Chelsea ទៅទៀត។ អនាគតនៅ Chelsea ខ្ញុំមិនឃើញគាត់លេងច្រើនទេ។ ហើយប្រសិនគាត់នៅតែចង់ក្លាយជាប្រធានក្រុមសហរដ្ឋអាមេរិកនៅរដូវកាលក្រោយ គាត់នឹងត្រូវស្វែងរកក្រុមមួយផ្សេងទៀតហើយ។

ប្រភព៖ Sportskeeda