Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៤១ លានអឺរ៉ូដើម្បីលក់ Sadio Mane ទៅឱ្យក្រុមម្ចាស់ជើងឯក Bundesliga គឺ Bayern Munich ។ មានន័យថាក្រុមជើងឯក FA Cup និងទទួលបានទឹកប្រាក់គោល ៣២ លានអឺរ៉ូជាមួយនឹងប្រាក់បន្ថែម ៦ លានអឺរ៉ូ ដោយផ្អែកលើការបង្ហាញខ្លួន និង ៣ លានអឺរ៉ូ ទៀតអាស្រ័យលើលទ្ធផលជាក់ស្តែងរបស់កីឡាករ និង ក្រុម។

ព័ត៌មាននៃការចាកចេញពីទឹកដី Anfield របស់ Mane បានក្លាយជាការពិត បន្ទាប់ពីការមកដល់នៅថ្ងៃអង្គាររបស់ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Darwin Nunez ដែលលោក Jurgen Klopp ទិញពី Benfica ក្នុងតម្លៃ ៦៤ លានផោន។

គួរបញ្ចាក់ថាកន្លងមក Liverpool ធ្លាប់បានបដិសេធការដេញថ្លៃចំនួនពីរដងរួចមកហើយ មុនពេលក្លឹប ទាំងពីរបានរកឃើញដំណោះស្រាយសម្រាប់ការ ផ្ទេរកីឡាករវ័យ ៣០ ឆ្នាំរូបនេះ ។ គួរបញ្ជាក់ថា Mane បានចូលរួមជាមួយ Liverpool ក្នុងតម្លៃ ៣១លានផោន ពីក្លឹប Southampton ក្នុងឆ្នាំ ២០១៦។ Mane រកបាន៩០គ្រាប់ នៅ Premier League និង២៣គ្រាប់គ្រប់ការប្រកួតទំាងអស់កាលពីរដូវកាលចាស់។

ប្រភព៖