ក្រុមអ្នកមានបុណ្យ Barcelona គឺជាអ្នកនាំមុខគេក្នុងការប្រជែងយកខ្សែប្រយុទ្ធជួរមុខដ៏មានបទពិសោធន៏ Robert Lewandowski ពីក្លឹបជើងឯកអាឡឺម៉ង់ Bayern Munich ខណៈពេលដែលដែលក្រុមប្រឹក្សាភិបាលរបស់ក្លឹប បានទទូចថានិងមិនអនុញ្ញាតិអោយកីឡាករឆ្នើមរបស់ខ្លួនរូបនេះចាកចេញមុនឆ្នាំ២០២៣ ប្រសិនមិនមានសំណើរជាទឹកប្រាក់សមរម្យ ប្រមាណ៣៥លានយូរ៉ូនោះទេដោយយោងតាម ការចុះផ្សាយរបស់គេហទំព័រ Mundo Deportivo បានលើកឡើង។

វាពិតជាអ្វីដែលក្លឹបកំពុងមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្តុមិនទាន់បានធូរស្បើយត្រូវដោះស្រាយ និង អាចចាត់ទុកថាជាចំនួនច្រើនពេកសម្រាប់ក្រុមនៅក្របខណ្ឌ La Liga។ ស្របពេលនៅប៉ុន្មានថ្ងៃខាងមុខនេះ ការចរចានឹងចាប់ផ្តើមរវាងក្លឹបទាំងពីរ ឬយ៉ាងហោចណាស់នឹងមានវិធីសាស្រ្តណាមួយដែល Barcelona មិនទាន់បាននិយាយជាមួយ Bayern Munich ដែលនិយាយ អំពី Lewandowski នៅឡើយនោះ។

ជាមួយគ្នានេះផងដែរ Lewandowski ប្ដេជ្ញាជួយនិងជម្រុញអោយ Barcelona បញ្ចុះបញ្ចូល Bayern Munich ដើម្បីអោយមានការផ្ទេរ សម ស្រប មួយកើតមានឡើងយោងតាមកាសែត The Pole ដែលបានបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិប៉ូឡូញរូបនេះ ពិងជាចង់ផ្លាស់ទៅលេងឱ្យក្រុមយក្ស Catalans នៅអាណត្តិក្រោយ។ស្របពេល Real Madrid បង្កើនឪកាសចរចារចុះហត្ថលេខានាំយក Mbappe ហើយMan City និងបញ្ចប់ការផ្ទេរយក Erling Haaland នោះ Barcelona និងដុតដៃដុតជើង ដើម្បីនាំយក អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅលីកកំពូលអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមកកាន់ទឹកដី Camp Nou អោយខាងតែបានដូចគ្នាផងដែរ។

ប្រភព៖ Besoccer