Barcelona បានបង្ហាញពីក្តីបារម្ភខណៈដែលពួកគេត្រូវបានក្លឹបគូប្រជែង Man Utd ត្រៀមបំពេញបំណងលើតម្លៃខ្លួន Robert Lewandowski ហើយប្រសិន ក្រុមយក្ស កាតាឡាន់គ្មានទឹកប្រាក់គ្រប់គ្រាន់ដើម្បីផ្តល់ដល់ក្រុមជើងឯកអាឡឺម៉ង់គឺ Bayern Munich ចង់បាននូវចំនួនទឹកប្រាក់ដែលពួកគេចង់បានដោយយោងគេហទំព័រ The Sun បានចុះផ្សាយ។

ក្រៅពី Man.Utd ថ្មីៗនេះគឺនៅមានក្រុមជើងឯកបារាំង PSG ក៏បានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធជើងចាស់អន្តរជាតិប៉ូឡូញរូបនេះផងដែរ ស្របពេល Lewandowski បានប្រាប់ជាសាធារណៈរួចហើយថាគាត់ចង់ចាកចេញពីក្លឹបយក្សអាឡឺម៉ង់មួយនេះហើយ Barcelona គឺជាគោលដៅអាទិភាពក៏ដោយ។

ប្រភពខាងលើបន្តថាៈ Man Utd មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះស្ថានភាពរបស់ Lewandowski ខណៈក្រុមលោក Erik Ten Hag សម្លឹងចង់បាន ខ្សែប្រយុទ្ធរូបនេះមកលេងចាប់ដៃគូជាមួយ ខ្សែបប្រយុទ្ធស្លាប Cristiano Ronaldo ដើម្បីបង្កើតភាពជាដៃគូនៅតំបន់ប្រយុទ្ធដ៏អស្ចារ្យ។ គួរបញ្ជាក់ថា Man Utd នឹងមិនមានបញ្ហាក្នុងការផ្តល់ប្រាក់ឈ្នួលឱ្យដល់ Lewandowski ១.៨ លានយូរ៉ូក្នុងមួយខែស្មើនិង ២៥.២ លានយូរ៉ូក្នុងមួយឆ្នាំដែលជាប្រាក់ខែតារាឆ្នើមម្នាក់សមនឹងទទួលបាន ប៉ុន្តែ Barcelona ត្រូវ បានមើលឃើញថាពួកគេនិងមិនអាចមានលទ្ធភាពផ្តល់ជូនទេ។ស្រដៀងគ្នានេះផងដែរ Lewandowski មានចំណាប់អារម្មណ៍ផងដែរសម្រាប់ការផ្ទេរទៅ Man Utd ខណៈ សមាជិកខ្លះនៃគ្រួសាររបស់គាត់បានគាំទ្រនិង ធ្វើការនៅទីក្រុង Manchester ។