ខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona ត្រូវបានវីរបុរសក្រុមហង្សក្រហម Liverpool លោក Steve McManaman បានផ្តល់ យោបល់ដល់រូបគេថាគួរតែបដិសេធឪកាសផ្លាស់ទៅចូលរួមជាមួយ Man.Utd នៅរដូវក្តៅខាងមុខនេះ។ ចាប់តាំងពី Man.Utd ប្រកាសជាផ្លូវការណ៏លើការតែងតាំងគ្រូបង្វឹកសញ្ជាតិហូឡង់លោក Erik ten Hag មានបំណងចង់នាំយក De Jong ដែលនិងអាចក្លាយជាកីឡាករទី១ដែលរូបលោកធ្លាប់រួមការងារ នៅក្លឹបជើងឯកហូឡង់ Ajax ដើម្បីបន្តចូលរួមជាមួយគ្នាសាជាថ្មីនៅទឹកដី Old Trafford។

ផ្ទុយទៅវិញ De Jong ដែលបានបង្ហាញខ្លួន ១៣៩ ប្រកួតឱ្យ Barcelona ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ត្រូវបានអតីតខ្សែបម្រើអង់គ្លេសនិងធ្លាប់ជាអតីតកីឡាករ Real Madrid លោក McManaman ជឿជាក់ថាគាត់នឹងជួបអាជីពកាន់តែប្រសើរប្រសិនបន្តស្នាក់ នៅទឹកដី Nou Camp ដែលល្អជាងចូលរួមជាមួយក្រុមជើងឯកអង់គ្លេស ២០សម័យ ។

McManaman បានប្រាប់ HorseRacing.net ថាៈ ខ្ញុំដឹង Barcelona ទើបតែមានវត្តមានចូលលេងនៅ Champions League វិញសម្រាប់រដូវកាលក្រោយ រីឯ Man.Utd បានត្រឹមលេងនៅក្របខណ្ឌ Europa League ដូច្នេះវាមានភាពខុសគ្នា។ មួយវិញទៀត ពួកគេ (Man.Utd) និងចំណាយប្រាក់ដ៏ច្រើនសម្រាប់ De Jong ដែលអាចជារឿងដែលពិបាកនិងចាត់ទុកថាគាត់ព្រមទៅចូលរួម ជាមួយពួកគេដោយសារតែប្រាក់។ ទោះយ៉ាងណាទំនាក់ទំនងដ៏ល្អជាមួយអតីតគ្រូបង្វឹក Erik ten Hag អាចនិងធ្វើអោយរូបគេចង់ចាកចេញពី Barcelona។ប៉ុន្តែការខិតជិតមកដល់របស់ Andrea Cristiansen និង Robert Lewandowski និងអាចអោយ De Jong អភិវឌ្ឍសមត្ថភាពបានច្រើនបន្ថែមទៀត។

ប្រភព៖ Metro