Bayern Munich គ្រោងនឹងធ្វើការចូលរួមប្រកួតប្រជែង ដើម្បីចុះហត្ថលេខាខ្សែប្រយុទ្ធ Erling Braut Haaland មកកាន់ទឹកដី Allianz Arena ប្រសិនខ្សែប្រយុទ្ធឆ្នើម Robert Lewandowski និងចាកចេញ។ Haaland បច្ចុប្បន្នត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមជាច្រើននៅជុំវិញទ្វីបអឺរ៉ុបចាប់ពី Manchester City ទៅ Real Madrid ខណៈដែលគាត់ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបអាល្លឺម៉ង់នៅរដូវ ក្តៅនេះ។

ទោះយ៉ាងណា Lewandowski កំពុងសម្លឹងចង់ចាកចេញទៅរកការប្រកួតប្រជែងថ្មីនៅលីកកំពូលដទៃទៀតដូច្នេះហើយយោងការចុះផ្សាយរបស់ Fichajes បានចុះផ្សាយថាៈក្រុមជើងឯកអាឡឺម៉ង់ កំពុងតែពិចារណាពីលទ្ធភាពក្នុងការនាំយកកីឡាករដែលមានរហស្សនាមជាម៉ាស៊ីនរកគ្រាប់បាល់វ័យ ២១ ឆ្នាំរូបនេះមករួមក្រុម។

Lewandowskiនៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន២៩គ្រាប់នៅលីកកំពូលអាឡឺម៉ង់ ក្នុងរដូវកាលនេះ ពោលគឺច្រើនជាង Haaland កីឡាករ អន្តរជាតិន័រវេស ១៣ គ្រាប់ ក្នុងនោះ១២គ្រាប់Lewandowski រកបាននៅក្របខណ្ឌ Champions League ផងដែរ។ទោះយ៉ាងណាអនាគតរបស់កីឡាករទាំងពីរនិងត្រូវដឹងច្បាស់នៅចុងបញ្ចប់នៃរដូវកាលនេះថាតើកីឡាករទាំងពីរនឹងចាកចេញពីក្រុមរៀងខ្លួនឬយ៉ាងណា។

ប្រភព៖ Sportsmole