ខ្សែប្រយុទ្ធជួរមុខ Harry Kane បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹប Bayern Munich ខណៈ ម្ចាស់ជើងឯក Bundesliga កំពុងតែប្រឈមនិងការ បាត់បង់ Robert Lewandowski នៅរដូវក្តៅនេះគេហទំព័រ Kicker បានចុះផ្សាយថា។ ទោះបីទើបតែទទួលបានសមាជិកថ្មីគឺខ្សែប្រយុទ្ធ Sadio Mane ពីហង្សក្រហម Liverpool ប៉ុន្តែ ក្រុមលោក Julien Nagelsmann ត្រូវបានខ្សែប្រយុទ្ធជើងចាស់ដ៏មានបទពិសោធន៏សញ្ជាតិប៉ូឡូញ Lewandowski បានជំរុញឱ្យក្លឹបអនុញ្ញាតិអោយរូបគេចាកចេញពីទឹកដី Allianz Arena ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីបើទោះបីជារដូវកាលចាស់រូបគេ ស៊ុតបញ្ចូលទីបាន ៥០ គ្រាប់គ្រប់ការប្រកួតទាំងអស់ក៏ដោយ។

ទោះបីជាយ៉ាងណា យោង អ្នកជំនាញការផ្ទេរកីឡាករនិងជាកាសែតអ៊ីតាលីដ៏ល្បីល្បាញលោក Fabrizio Romano បានលើកឡើងទោះបីជាមានការចាប់អារម្មណ៏ខ្លាំងពីក្លឹបយក្សអាឡឺម៉ង់ប៉ុន្តែការពិភាក្សា ការចរចារ មិនទាន់កើតមានឡើងនោះទេ ខណៈ Spurs ចាត់ទុកថា កីឡាកររូបនេះនិងមិនអាចលក់រឺ ប៉ះពាល់បាន ក្នុងតម្លៃណាមួយនោះបានឡើយ។

លោក Romano ក៏បន្តអះអាងផងដែរថាក្លឹបដែលមាននៅទីក្រុងឡុងដ៍ភាគខាងជើងគ្រោងនឹងបើកការពិភាក្សាជាមួយ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane លើកិច្ចសន្យាថ្មីនាពេលខាងមុខដោយមានសង្ឃឹមថាអតីតយុវជនក្លឹប Ridgeway Rovers និងបន្តអាជីពជាមួយក្លឹប Tottenham រហូតដល់ចូល និវត្តន៏។

ប្រភព៖ Sportsmole