Marcus Rashford បានបដិសេធការផ្ទេរទៅកាន់ក្លឹបគូប្រជែង Tottenham Hotspur ដើម្បីបន្តអាជីពជាមួយក្រុមបិសាចក្រហម Man. United នៅរដូវក្តៅនេះបន្តទៀត។គួរបញ្ជាក់ថាកីឡាករវ័យ ២៤ ឆ្នាំមិនបានបង្ហាញទម្រង់លេងដ៏គួរអោយចង់បាននោះទេកាលពីរដូវកាលចាស់ក្រោយចូលលេងជម្រើស១១នាក់ដំបូងបាន១៨ ដងគ្រប់ក្របខណ្ឌ ប្រកួតទាំង៣២លើក និងស៊ុតបញ្ចូលទីបានតែ ៥ គ្រាប់ប៉ុណ្ណោះ។

គេហទំព័រ The Times បានចុះផ្សាយថាៈ ទោះបីទទួលបានការចាប់អារម្មណ៏ពីសំណាក់ក្រុមមាន់ខ្នាយមាស​ Tottenham ប៉ុន្តែ Rashford ចង់បន្តស្នាក់នៅ និងប្រយុទ្ធដើម្បីស្វែងរកកៅអី១១នាក់ទៀងទាត់បន្តទៀត ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Erik ten Hag ប្រសើរជាងផ្លាស់ទៅកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ។ហើយសម្រាប់អ្នកចាត់ការសញ្ជាតិហូឡង់លោក Ten Hag បានបញ្ជាក់រួចមកហើយពីផែនការដើម្បីជ្រើសយកកីឡាករឈុតធំសម្រាប់ក្រុមដំបូងនៅរដូវក្តៅនេះ ខណៈ Rashford ជាបេក្ខភាពដែលសមនឹងផែនការរបស់គាត់នាពេលអនាគតដែរឬទេ?

Rashford ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសបច្ចុប្បន្នមានកិច្ចសន្យា១ឆ្នាំចុងក្រោយនៅទឹកដី Old Trafford មានកំនត់ត្រារកបាន៩៣ គ្រាប់និង assists ៥៧ លើក ក្រោយបង្ហាញ ខ្លួនបានគ្រប់ក្របខណ្ដប្រកួតចំនួន៣០៣លើកចាប់តាំងពីការបង្ហាញខ្លួនឈុតធំលើកដំបូងសម្រាប់ក្រុមជើងឯកអង់គ្លេស២០សម័យក្នុងឆ្នាំ២០១៦ ។

ប្រភព៖ Sportsmole