អ្នកគាំទ្រក្រុមបិសាចក្រហម Man. United បានផ្ទុះការរិះគន់និងមានការខឹងសម្បារនឹងចង់អោយក្លឹបលក់កីឡាករប្រវត្តិសាស្រ្តរូបនេះបន្ទាប់ពី Cristiano Ronaldo ត្រូវបានដកចេញនៅពាក់កណ្តាលតង់ទី១ហើយរូបគេសម្រេចចិត្តចាកចេញពីកីឡាដ្ឋាន Old Trafford មុនបញ្ចប់ប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេជាមួយនឹងក្រុម Rayo Vallecano កាលពីថ្ងៃអាទិត្យ ទី ៣១ ខែកក្កដា ។

ខ្សែប្រយុទ្ធស្លាបវ័យ ៣៧ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងជាមួយ Man.Utd ក្រោយអវត្តមានការប្រកួតកំដៅសាច់ដុំទៅកាន់ប្រទេសថៃ និង អូស្រ្តាលីមុនបើករដូវកាលមានន័យថាម្ចាស់ពានបាល់មាស៥សម័យបានខកខានទាំងស្រុងនៃយុទ្ធនាការមុនរដូវកាលថ្មីរបស់ពួកគេ ដោយសារមូលហេតុបញ្ហាគ្រួសារ។

គួរបញ្ជាក់ថាកំលុងពេលលេងឱ្យ Real Madrid ពេលជួប Vallecano នៅក្របខណ្ឌ La Liga ប្រាំបួនដង Ronaldo ធ្លាប់បាន ស៊ុតបញ្ចូលទីក្លឹបគូបដិបក្សនៅ La Liga មួយនេះចំនួន១២ដង ប៉ុន្តែសម្រាប់ពេលនេះគឺមិនមានសំណាង ដូចពេលនោះទេ។

ប្រភព៖ Sportskeeda