Nottingham Forest បានបញ្ជាក់ពីការខ្ចីជើងអ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហម Man. Utd ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលពេញមួយរដូវកាលក្រោយកីឡាករវ័យ២៥ ឆ្នាំរូបនេះបានត្រឹមជាប់ជាកីឡាករដៃទី២របន្ទាប់ពី David de Gea នៅរដូវកាលមុននាទឹកដី Old Trafford ក្រោយចូលលេងបានត្រឹមតែ៣ ដងប៉ុណ្ណោះគ្រប់ក្របខណ្ឌប្រកួត ។

មានន័យថា Henderson មិនបានលេងសូម្បីមួយនាទីណាសោះនៅក្របខណ្ឌ Premier League ក្រោយបង្ហាញខ្លួនតែនៅក្របខណ្ឌ Champions League, EFL Cup និង FA Cupតែប៉ុណ្ណោះ។

ក៏ព្រោះតែចង់មានឪកាសបង្ហាញខ្លួននៅព្រឹត្តិការណ៏ World Cup ២០២២សម្រាប់ក្រុមតោកំណាចអង់គ្លេសនៅប្រទេសកាតា Henderson ចាំបាច់ត្រូវតែចាកចេញពីទឹកដីOld Trafford ដើម្បីមានឪកាសបង្ហាញខ្លួនទៀងទាត់សម្រាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Steve Cooper សម្រាប់រដូវកាលថ្មី។ ការមកដល់របស់ Henderson គឺជាសមាជិកទីពីររបស់ Nottingham Forest នៃរដូវក្តៅនេះ ក្រោយការបានបំបែកកំណត់ត្រាក្លឹបក្នុងតម្លៃ ១៧.៥លានផោនការផ្ទេរយកខ្សែប្រយុទ្ធ Taiwo Awoniyi ពី Union Berlin ។

ប្រភព៖ Sportsmole