អ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសលោក Gareth Southgate បានបដិសេធមិនដាក់កីឡាករ Jordan Pickford មកពីក្លឹប Everton ក្នុងនាមអ្នកចាំទីដៃទី១នោះទេ ។ ផ្ទុយទៅវិញរូបលោក និងផ្តល់ឪកាស ដល់កីឡាករលេចធ្លោ២រូបផ្សេងទៀត និង មានសមត្ថភាពបង្ហាញខ្លួនអោយក្រុមជម្រើសជាតិនោះគឺកីឡាករ Dean Henderson របស់ក្រុមបិសាចក្រហម Manchester United និងកីឡាករ Nick Pope របស់ក្លឹប Burnley ។

គួរបញ្ចាក់ថាអង់គ្លេសមានការប្រកួតលក្ខណៈអន្តរជាតិចំនួន ៣ នៅសប្តាហ៍ក្រោយដោយការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវេលស៍នៅថ្ងៃព្រហស្បតិ៍បន្តដោយការប្រកួត UEFA Nations League ២ ប្រកួតទល់នឹងបែលហ្ស៊ិក ព្រមទាំងដាណឺម៉ាកផងដែរ។

បន្ទាប់ពីតែងតែដាក់អោយ Pickford បង្ហាញខ្លួនកន្លងមក ហើយទម្រង់លេងរបស់កីឡាករវ័យ ហាក់មិនទាន់ទទួលបានបានទំនុកចិត្តពេញលេញ លោក Southgate និងបើកចំហរឪកាស ឱ្យមានការប្រកួតប្រជែងដោយនិងចាប់ផ្តើមសម្រេចចិត្តក្នុងពេលជំនួបមិត្តភាពជាមួយវេលស៏នាពេលខាងមុខក្នុង ការជ្រើសរវាង Henderson ឬ Pope នោះ។