អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer នឹងមិនប្រើមនោសញ្ចេតនាធ្វើការវិនិច្ឆ័យរបស់លោកក្នុងការសម្រេចចិត្តថា តើអ្នកចាំទីណារូបណាដែលត្រូវជាជម្រើសទី១សម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នៅថ្ងៃខាងមុខនេះ? ជាមួយគ្នានេះលោក Ole Gunnar Solskjaer បានបដិសេធមិនផ្តល់ការធានាណាមួយដល់ David De Gea ដែលថាកីឡាកររូបនេះនឹងរក្សាតំណែងរបស់គេនៅក្នុងក្រុម Manchester United សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នោះឡើយ។

កីឡាករអន្តរជាតិអេស្ប៉ាញដែលមានប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍បានជួយអោយក្រុមបិសាចក្រហមធ្វើដំណើរទៅជួបក្រុម Villarreal នៅទីក្រុង Gdansk ប្រទេសប៉ូឡូញ នាថ្ងៃទី ២៦ ខែឧសភាខាងមុខនេះ ។

គួររំលឹកថា De Gea ត្រូវបានជំនួសដោយ Dean Henderson ក្នុងនាមជាដៃទី១របស់ United ហើយបើតាមព័ត៌មានជាច្រើនបានចុះផ្សាយថា Man Utd គ្រោងនឹងដាក់លក់ De Gea នៅរដូវក្តៅខាងមុខនេះ ស្របពេលដែល Real Madrid ក៏កំពុងពិចារណាចង់បាន De Gea ជាលើកទី២៕