បិសាចក្រហម Man.United កំពុងពិចារណាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលដើម្បីផ្ទេរយកកីឡាករ Kasper Schmeichel មកជំនួស David De Gea ក្នុងនាមកីឡាករជម្រើសដំបូងនៅរដូវកាលថ្មី២០២០-២០២១ ខាងមុខនេះ។

Schmeichel អ្នកចាំទីដៃស្អិតវ័យ៣៣ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៏ក្នុងការផ្ទេរមកកាន់ទឺកដី Old Trafford ដើម្បីជំនួសអ្នកចាំទីដៃទី១ David De Gea ក្រោយមានទម្រង់លេងធ្លាក់ចុងជាខ្លាំង។ ទោះបីជាយ៉ាងនេះក្តីកីឡាករដែលមានស្រាប់ Dean Henderson លេងខ្ចីជើងនៅក្លឹប Sheffield Utd ក៏ស្ថិតក្នុងជម្រើសដែលកំពុងពិចារណាផងដែរ។គួររំលឹកថា Schmeichel វ័យ៣៣ឆ្នាំគឺជាកូនប្រុសរបស់វីរបុរសអ្នកចាំទីក្រុម Man.Utd លោក Peter Schmeichel ហើយរូបគេនៅសល់កិច្ចសន្យាបីឆ្នាំទៀតជាមួយក្រុមLeicester City ។

ទោះយ៉ាងណាសមាជិកជ័យលាភីក្របខណ្ឌ Premier League ឆ្នាំ ២០១៦រូបនេះ មានតម្លៃខ្លួនធូរជាង Jan Oblak អាយុ ២៧ ឆ្នាំ របស់ Atletico Madrid ដែលមានតម្លៃទិញផ្តាច់កុងត្រារហូតដល់ទៅ ១០៩ លានផោនននោះ។

ប្រភព៖ TheSun