អ្នកចាត់ការទូទៅក្លឹប Paris Saint-Germain លោក Mauricio Pochettino រំពឹងថានឹងជួបពិភាក្សាជាមួយប្រធានក្លឹប Nasser Al-Khelaifi ដើម្បីជជែកអំពីអនាគតរបស់ខ្លួននៅទឹកដីParc Des Princes នៅរដូវក្តៅនេះយោងការចុះផ្សាររបស់គេហទំព័របារាំង Les Parisiens។

បុរសសញ្ជាតិអាហ្សង់ទីនដែលទើបតែបានដឹកនាំក្លឹបឈ្នះពាន Ligue ១ ក្រោយស្មើជាមួយ Lens ខណៈការប្រកួតនៅសល់៤លើកទៀត និងបញ្ចប់រដូវកាល។ ទោះយ៉ាងណា PSG បានរងការខកចិត្តក្រោយធ្លាក់ចេញពីក្របខខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ស្របពេល Nice បានបញ្ចប់ការការពារតំណែងពាន Coupe de France របស់ PSG នៅដើមរដូវកាលនេះ ផងដែរនោះ។

អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane ព្រមទាំងអ្នកចាត់ការដែលកំពុងដឹកនាំ Tottenham ឡើងជើងលោក Antonio Conte គឺជាបេក្ខភាពដែលមានទំនាក់ទំនងក្នុងការផ្លាស់មកដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ស្របពេលកិច្ចសន្យាបច្ចុប្បន្ន របស់ លោក Pochettino គ្រូបង្វឹកវ័យ៥០ ឆ្នាំនៅមិនទាន់ផុតកំណត់រហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយនោះទេ ស្របពេល បច្ចុប្បន្ន លោក Pochettino មានកំនត់ត្រាដឹកនាំក្រុមសរុប ៨៣ លើកក្រោយចូលមកជំនួសតំណែង លោក Thomas Tuchel ក្នុងខែមករាឆ្នាំ ២០២១ដោយឈ្នះ៥៥ ស្មើ ១៣ និងចាញ់ ១៥ដង។

ប្រភព៖ Sportsmole