Man.United បានធ្វើការសម្ភាសន៏អ្នកចាត់ការទូទៅ Paris Saint-Germain លោក Mauricio Pochettino ជុំវិញការចូលមកកាន់តំណែងអ្នកចាត់ការទូទៅអចិន្រ្តៃយ៏នៅទឹកដី Old Trafford នារដូវកាលក្រោយយោងគេហទំព័រ Metro បានចុះផ្សាយ។គួរបញ្ជាក់ថាអនាគតរបស់គ្រូបង្វឹក អាហ្សង់ទីនសម្រាប់ការដឹកនាំនៅក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានី បារាំងគឺស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីខកខានជួយក្រុមផុតវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។

ប្រភពខាងលើបានចុះផ្សាយថាផងដែរថាលោក Pochettino ក៏មានបំណងចង់ត្រលប់ទៅដឹកនាំក្លឹបនៅ Premier League វិញប៉ុន្តែ Man.United នឹងត្រូវបង់ថ្លៃសំណងដ៏ច្រើនសន្ធឹកសន្ធាប់ដល់ក្លឹបយក្សបារាំង ប្រសិនបើពួកគេចង់នាំយកលោក Pochettino ចេញពីកីឡដ្ឋាន Parc des Princes លុះត្រាតែកីឡាករវ័យ៥០ ឆ្នាំរូបនេះដ៏រាបណាក្លឹបបញ្ចប់តំណែងរូបគេមុនអស់សុពលភាពកិច្ចសន្យា។

ក្រៅពីអតីតគ្រូបង្វឹក Tottenham ខាងលើនេះក្រុម Man United ក៏ត្រូវបានលើកឡើងផងដែរពីការធ្វើសម្ភាសន៏គ្រូបង្វឹកលោក Erik ten Hag ដែលកំពុងដឹកនាំក្លឹបយក្សហូឡង់ Ajax ផងដែរកាលពីសប្តាហ៍មុន ប៉ុន្តែក្លឹបនៅតែបន្តស្វែងរកអ្នកចាត់ការទូទៅដើម្បីជំនួសតំណែង បណ្តោះអាសន្នរបស់លោក Ralf Rangnick នៅរដូវក្តៅនេះ។សម្រាប់ពេលនេះ លោក Pochettino នៅមានបំណងដឹកនាំ PSG ឱ្យឈ្នះពានលីកកំពូលបារាំងនៅរដូវកាលនេះ ដោយបច្ចុប្បន្នកំពុងឈរនៅកំពូលតារាងដោយមានពិន្ទុនាំមុខគូប្រជែង ១២ ពិន្ទុ។

ប្រភព៖ Sportsmole