លោក Erik ten Hag គ្រូបង្វឹកអចិន្រៃយ៏ថ្មីក្រុមបិសាចក្រហម Man.United បានពណ៌នាថាខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo គឺជាយក្សនៅក្នុងក្រុមខណៈអ្នកចាត់ការសញ្ជាតិហូឡង់បានបញ្ជាក់ពីជំហរនិងរក្សាទុករូបគេនៅទឹកដី Old Trafford សម្រាប់រដូវកាលថ្មី ។ទោះបីជាចាប់ផ្តើមយុទ្ធនាការជាមួយMan.Utdមិនបានល្អប៉ុន្តែ Ronaldo នៅតែរួមចំណែកស៊ុតបញ្ចូលទីបាន២៤ គ្រាប់នៅក្របខណ្ឌ Premier League និង Champions League ទោះបីជាឈានចូលវ័យ៣៧ ឆ្នាំចាប់តាំងពីខែកុម្ភៈមកម្លេះ។

ជាមួយនឹងការត្រៀមរៀបចំរុះរើក្រុមដែលគ្រោងនឹងធ្វើឡើងនៅរដូវក្តៅនេះ និងអាចជា ដំណាក់កាលមួយដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់អាចនិងត្រូវបានអនុញ្ញាតឱ្យចាកចេញ ស្របពេលក្រុមមិនមានកៅអីលេងនៅក្របខណ្ឌ Champions League ផងដែរនោះ ។

ទោះជាយ៉ាងណា ថ្លែងទៅកាន់ De Telegraaf លោក Ten Hag គ្រូបង្វឹកដែលទើបដឹកនាំ Ajax លើកពានលីកកំពូលហូឡង់ បានលើកឡើងយ៉ាងច្បាស់ៗដូច្នេះថាៈ Ronaldo គឺជាកីឡាករដ៏ធំសម្បើមម្នាក់ ដោយសារអ្វីដែលគាត់បានបង្ហាញរួចហើយ ហើយខ្ញុំគិតថា គាត់នៅតែមានមហិច្ឆតាខ្លាំងណាស់។”ពិតណាស់ខ្ញុំចង់រក្សាគាត់។ គាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ Manchester United នៅឆ្នាំនេះ ហើយអាចបង្កើតស្ថិតិដ៏អស្ចារ្យ។បច្ចុប្បន្ន Ronaldo នៅមានកុងត្រារយៈពេលមួយឆ្នាំទៀតទៀតលើកិច្ចសន្យាបច្ចុប្បន្នជាមួយ Man.Utd ខណៈភាគីទាំងសងខាង មានជម្រើសបន្ថែមកុងត្រា១ឆ្នាំទៀតមុនកិច្ចសន្យាចាស់ផុតកំណត់នៅឆ្នាំ ២០២៣។

ប្រភព៖ Sportsmole