លោក Erik ten Hag គ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីរបស់ក្រុមបិសាចក្រហម Man. Utd ចង់នាំយកកូនក្រុមបច្ចុប្បន្នគឺកីឡាករ Ajax ២រូប គឺ Jurrien Timber និង Antony មកកាន់ទឹកដីOld Trafford ដើម្បីរួមការងារជាមួយរូបលោកនៅរដូវកាលថ្មីយោងការចុះផ្សាយរបស់គេហទំព័រ De Telegraaf ។ទាំងខ្សែការពារអន្តរជាតិហូឡង់វ័យក្មេង Timber និងខ្សែប្រយុទ្ធ ប្រេស៊ីល Antony សុទ្ធតែជាសមាជិកសំខាន់សម្រាប់ក្រុមនៅរដូវកាលនេះខណៈ Timber បង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតបាន៤០លើក ហើយ Antony ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និង assist ១០ ដងក្នុងការបង្ហាញខ្លួន៣៣ប្រកួត។

Antony ភាគច្រើនលេងតួនាទីនៅខ្សែប្រយុទ្ធស្លាបស្តាំនិងជាទីកន្លែង Man.Utd បានព្យាយាមដាក់អោយកីឡាករមួយចំនួនបំពេញនៅទួនាទីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយអាចនិងជាបេក្ខភាពដ៏ស័ក្តសម។ ទន្ទឹមនឹងនោះ Timber ក៏ជាទីទំនុកចិត្តមួយបើទោះបីជាសាម៉ីខ្លួនបានបដិសេធការផ្លាស់ទៅ Manchester ក៏ដោយ។

Man United អាចក្លាយជាគៅលដៅរិះគន់សាជាថ្មីនិងមានការប្រុងប្រយ័ត្នក្នុងការចុះហត្ថលេខានៅលីកកំពូលហូឡង់ ក៏ព្រោះតែកន្លងមកអតីតខ្សែប្រយុទ្ធ Man.Utd កីឡាករ Memphis Depay និង Donny van de Beek បានខកបំណងជាមួយអាជីពនៅ Old Trafford ខណៈលោក Ten Hag អាចនិងត្រូវបានគេជឿថា ត្រៀមផ្តល់ទំនុកចិត្តខ្ពស់ដើម្បីធានាបានថាកីឡាកររបស់ខ្លួននិងទទួលបានឪកាសចូលលេងទៀងទាត់នៅទីនោះ។

ប្រភព៖ Sportsmole