អ្នកចាត់ការទូទៅក្រុម Ajax លោក Erik ten Hag បានច្រានចោលការលើកឡើងដែលថាគាត់អាចក្លាយជាគ្រូបង្វឹកថ្មីរបស់ Man.Utd នៅចុងបញ្ចប់នៃយុទ្ធនាការរដូវកាល២០២១-២០២២នេះ។បុរសសញ្ជាតិហូឡង់រូបនេះកន្លងមកគឺជាបេក្ខភាពអ្នកចាត់ការទូទៅឈានមុខម្នាក់ដែលត្រូវបានផ្សារភ្ជាប់តួនាទីចូលមកដឹកនាំនៅកីឡាដ្ឋាន Old Trafford ព្រមជាមួយគ្រូបង្វឹក Paris Saint-Germain លោក Mauricio Pochettino ផងដែរ ។

ទោះជាយ៉ាងណា នៅពេលចោតសួរពីចំនុចនេះគ្រូបង្វឹក្រុមជើងឯក Ajax បានលើកឡើងយ៉ាងដូច្នេះប្រាប់អ្នកយកពត៌មានថាៈខ្ញុំនៅឡើយ គិត អំពីអនាគតនោះទេ ហើយបច្ចុប្បន្នគ្រាន់តែចាប់អារម្មណ៍ក្នុងការជួយ Ajax ឱ្យការពារតំណែងជើងឯកអោយដល់ចុងបញ្ចប់នៃរដូវកាលនេះ។ហើយនៅពេលនេះ ខ្ញុំកំពុងតែធ្វើការជាមួយ Ajax ប្រធានបទគឺតើយើងនឹងឈ្នះការប្រកួតដោយរបៀបណា?

គួររំលឹកថាកាលពីពេលថ្មីៗនេះអតីតកីឡាករខ្សែការពារកណ្តាលរូបនេះបច្ចុប្បន្នក៏កំពុងសិក្សា មេរៀនភាសាអង់គ្លេស ខណៈដែលការរំពឹងទុកក្នុងការផ្សារភ្ជាប់រូបលោកទៅដឹកនាំក្រុមជើងឯកអង់គ្លេស២០សម័យនៅតែបន្ត។ លោកTen Hag បានធ្វើអោយមជ្ឈដ្ឋានបាល់ទាត់មានការចាប់អារម្មណ៍ក្រោយចូលដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ក្នុងឆ្នាំ ២០១៧ និងជួយអោយពួកគេឈ្នះពានរង្វាន់លីគកំពូលចំនួន ២ និង KNVB Cups ចំនួនពីរ និងមានប្រវត្តិដឹកនាំឈ្នះ១៥០ប្រកួតក្នុងចំណោមការប្រកួតសរុបទាំង២០៣លើក។

ប្រភព៖ Sportsmole