លោក Erik ten Hag គ្រូបង្វឹករបស់ក្លឹប Ajax ត្រូវបានប្រភពនៅអង់គ្លេស ចុះផ្សាយព្រោងព្រាតថាបានមកជួបក្រុមថ្នាក់ដឹកនាំ Manchester United ហើយ ដោយអាចនឹងចូលខ្លួនមកដឹកនាំក្រុមនៅរដូវកាលក្រោយ។

Man Utd បានស្វែងរកអ្នកជំនួសលោក Rangnick នៅរដូវកាលក្រោយ។ ក្នុងនោះលោក Erik ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Ajax ជាបេក្ខភាពឈានមុខគេតែម្ដងក្នុងការទៅដឹកនាំក្រុមនេះ។ ដោយលោកកន្លងទៅ ក៏បានរៀនភាសារអង់គ្លេសបន្ថែមរួចរាល់ហើយដែរ។ ប្រភពនៅអង់គ្លេសក៏បញ្ជាក់ច្បាស់ទៀតថាអំឡុងពេល FIFA Day នេះ លោកក៏បានមកជួបក្រុមការងាររបស់ Man Utd ផងដែរ។

រំលឹកថាលោក Erik ten Hag កាលពីឆ្នាំមុន ក៏បានមកសម្ភាសន៏ធ្វើជាអ្នកចាត់ការក្រុម Spurs ផងដែរ ប៉ុន្តែកាលនោះលោកធ្លាក់ដោយសារតែភាសាអង់គ្លេសរបស់គាត់មិនទាន់ល្អ។ ដោយឡែកនៅឆ្នាំនេះវិញ គេមើលឃើញថា Man Utd ទំនងជាយកលោកធ្វើជាអ្នកចាត់ការថ្មីហើយ ព្រោះលោក Rangnick ក៏ពេញចិត្តការដឹកនាំរបស់លោកខ្លាំងផងដែរ៕

ប្រភព៖ Dailymail