លោក Erik ten Hag បានក្រើនរំលឹកថាកីឡាករនៅក្នុងក្រុម Man.Utd ទាំងអស់និងត្រូវដាក់អោយប្រកួតប្រជែងសមត្ថភាពដើម្បីស្វែងរកឪកាសសម្រាប់ជម្រើស១១នាក់ដំបូងក្នុងក្រុម ។ បុរសសញ្ជាតិហូឡងដែលទើបតែត្រូវបាន បញ្ជាក់ជាអ្នកចាត់ការអចិន្រ្តៃយ៏ថ្មីនៅរដូវកាលក្រោយរបស់ក្លឹបកាលពីថ្ងៃព្រហស្បតិ៍ បានឆ្លើយតបទៅនិងសំនួរដែលសួរថារូបលោកនិងដាក់អោយ Cristiano Ronaldo ចូលលេងទៀងទាត់ដែររឺយ៉ាងណានោះដើម្បីស្តារក្រុមអោយមានភាពរឺងមាំឡើងវិញ?

លោក Ten Hag បច្ចុប្បន្ននៅកំពុងដឹកនាំក្លឹប Ajax បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈខ្ញុំគិតថាខ្ញុំអាចធ្វើបាន ប៉ុន្តែខ្ញុំនឹងធ្វើការសម្រេចចិត្តមួយ ដោយខ្លួនឯងដោយមិនផ្លាស់ប្តូរទស្សនៈខ្ញុំទេ។ ខ្ញុំនឹងប្រាប់ពួកគេពីភារកិច្ចដែលត្រូវធ្វើ ហើយអ្នកណាដែលមិនបានបំពេញភារកិច្ចទាំងនោះនឹងយល់ពីខ្ញុំមិនថាកីឡាករម្នាក់នោះជានរណាទេ ។

ទោះបីជាមានវ័យ៣៧ឆ្នាំទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះនៅតែបន្តរកគ្រាប់បាល់បាន Man United នៅរដូវកាលជាលើកទីពីរដោយរកបាន ២២គ្រាប់ក្រោយបង្ហាញខ្លួន៣៥ប្រកួត។ ជាមួយកុងត្រានៅទឹកដី Old Trafford រហូតដល់ខែមិថុនាឆ្នាំក្រោយជាមួយនឹងជម្រើសមួយឆ្នាំទៀត ខណៈគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Man United លោក Ralf Rangnick បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករចំណូលថ្មី ១០ នាក់ទៀតអាចផ្លាស់មកកាន់ក្រុមជើងឯកអង់គ្លេស២០សម័យ ជាផ្នែកមួយនៃការកសាងក្រុមឡើងវិញ។

ប្រភព៖ Sportsmole