Mauricio Pochettino ចង់បន្តដឹកនាំ Paris Saint-Germain បើទោះបីជាកន្លងមករូបលោកធ្លាប់មានទំនាក់ទំនងក្នុងការ ផ្លាស់មកទទួលការងារជាគ្រូបង្វឹកអចិន្រ្តៃយ៏នៅក្នុងក្រុមបិសាចក្រហម Man. United ក៏ដោយ។គ្រូបង្វឹកសញ្ចាតិអាហ្សង់ទីនរូបនេះគឺបានរួមចំណែកដ៏សំខាន់ក្នុងការទទួលខុសត្រូវក្រោយក្លឹបធ្លាក់ចេញពី ក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Real Madrid ប៉ុន្តែទោះយ៉ាណារូបលោករំពឹងថានឹងអាចជួយអោយក្លឹប លើកពានរង្វាន់លីកលំពូលបារាំងជាលើកដំបូងនៅរដូវកាលនេះបាន។ផ្ទុយទៅវិញបរាជ័យក្នុងលទ្ធផល ៣ទល់និង០ ក្រោមថ្វីជើង Monaco កាលពីរាត្រីថ្ងៃអាទិត្យកាន់តែធ្វើអោយអនាគតរបស់អតីតគ្រូបង្វឹក Tottenham Hotspur កាន់តែមានទំនាក់ទំនងក្នុងការផ្លាស់ទៅដឹកនាំនៅលីកកំពូលអង់គ្លេសជាមួយក្រុម Man United សាជាថ្មីវិញ ។

កុងត្រាបច្ចុប្បន្នរបស់លោក Pochettino នៅទឹកដី Parc des Princes មានសុពលភាពរហូតដល់ឆ្នាំ២០២៣ ហើយយោងការចុះផ្សាយរបស់គេហទំព័រ L’Equipe ក្លឹបយក្សបារាំងនៅតែបន្តផ្តល់ជម្រើសអាទិភាពសម្រាប់គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះអោយបន្តដឹកនាំ។ ប៉ុន្តែឪកាសក៏នៅតែបើកចំហរ សម្រាប់ការវិលត្រលប់ទៅដឹកនាម Tottenham ប្រសិនលោក Antonio Conte ចាកចេញពីក្លឹប។

Pochettino បានឈ្នះពាន Coupe de France មួយ និងពាន Trophee des Champions ជាមួយ PSG ជាមួយកំនត់ត្រាឈ្នះ ៥០ ស្មើ ១០ និងចាញ់ ១៥ដងក្រោយចូលមកដឹកនាំសរុប៧៥ ប្រកួតរបស់គាត់ដែលដឹកនាំរហូតមកដល់ពេលនេះ។

ប្រភព៖ Sportsmole