លោក Pep Guardiola សម្លឹងឃើញការបំបែកកំណត់ត្រានៅក្របខ័ណ្ឌ Champions League នៅពេល Man. City ទទួលក្រុមភ្ញៀវ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១។បុរសសញ្ជាតិអេស្បាញវ័យ៥១ ឆ្នាំរូបនេះនឹងត្រូវដឹកនាំក្លឹបអាជីពប្រឈមមុខជាមួយក្រុម អធិរាជស ជាលើកទី ២០ក្នុងអាជីពជាអ្នកចាត់ការរខណៈដែល ភាគច្រើននៃការជួបគ្នាកន្លងមកគឺបានកើតឡើងក្នុងរជ្ជកាល ដែលរូប លោកនៅដឹកនាំ Barcelona ។

រំលឹកដល់ការប្រកួតលីកំពូលទ្វីបអឺរ៉ុប លោក Guardiola បានទម្លាក់ក្រុម Real Madrid ពីរលើកក្នុងវគ្គចែកពូល ក្នុងនោះលើកទីមួយ ពួកគេបានឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើង៣ទល់និង១ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាល ២០១០-២០១១ មុនពេលយកឈ្នះ ៤ទល់និង២ក្នុងវគ្គ ១៦ ក្រុមចុងក្រោយក្នុងនាមគ្រូបង្វឹក Man.City ក្នុងរដូវកាល២០១៩-២០២០ ។

ដូច្នេះប្រសិនគ្រូបង្វឹកសញ្ជាតិអេស្បាញអាចដឹកនាំ Man.City យកឈ្នះ Real Madrid ទាំងពីរប្រកួតនោះលោក Guardiola នឹងក្លាយ ជាអ្នកចាត់ការដំបូងគេក្នុងប្រវត្តិសាស្ត្រ Champions League ដែលអាចទម្លាក់ក្រុមម្ចាស់ជើងឯក១៣ សម័យកាលក្នុងជំនួប ៣លើកចុង ក្រោយជាមួយក្លឹប២ផ្សេងគ្នា។លោក Guardiolaក៏សម្លឹងរកការសងសឹកក្នុងក្របខ័ណ្ឌ Champions League ទល់នឹងលោក Carlo Ancelotti នៅអាណត្តិនេះក្រោយពីធ្លាប់ជួបគ្នានៅរដូវកាល២០១៣-២០១៤នៅពេល Bayern Munich ដែលលោក ដឹកនាំ ត្រូវ បានផ្ដួល ក្នុងលទ្ធផល ៥ទល់និង០ដោយក្រុម Real Madrid ដឹកនាំដោយគ្រូបង្វឹកអ៊ីតាលីលោក Carlo Ancelloti ក្នុងវគ្គពាក់ កណ្តាល ផ្តាច់ព្រ័ត្រ។

ប្រភព៖ Sportsmole