លោកPep Guardiola រំពឹងថា Raheem Sterling និងនៅតែមានភាគរយខ្ពស់ក្នុងការចាកចេញពីក្លឹបនៅរដូវក្តៅនេះដូច្នេះហើយទើបអ្នកចាត់ការក្រុម មេឃខៀវ Man.City បានកំពុងផ្តោតការយកចិត្តទុកដាក់ម្លឹងមើលបេក្ខភាពរកអ្នកមកជំនួសតំណែងកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ។ ម្នាក់នោះគ្មាននរណា ក្រៅពី Rafael Leao ខ្សែប្រយុទ្ធស្លាបក្រុម AC.Milan នោះទេ។

គួរបញ្ជាក់ថាក្រុមជើងឯកអង់គ្លេស Man City នៅឡើយបញ្ចប់ការពង្រឹងដោយនាំយកខ្សែប្រយុទ្ធឆ្នើមៗបន្ថែមទៀតមកកាន់ទឹកដី Etihad Stadium ទោះបីជាមានវត្តមាន Julian Alvarez និង Erling Haaland ក៏ដោយ។ តោខៀវ Chelsea ជាក្រុមដែលបានបង្ហាញការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងការនាំយក Stergling បន្ទាប់ពី Lukaku យល់ព្រមត្រលប់ទៅកាន់ Inter Milan ក្នុងលក្ខណ្ឌខ្ចីជើង ខណៈដែលកីឡាករអន្តរជាតិព័រទុយហ្គាល់ Rafael Leao ជាហេតុផលចម្បងក្នុងការផ្ទេរក្រោយពីជួយអោយ AC Milan ឈ្នះជើងឯក Serie A នៅរដូវកាលមុន ។

ទោះយ៉ាងណា Chelsea អាចនិងប្រឈមឧបសគ្គផ្នែកហិរញ្ញវត្តុខណៈ Leao មានកុងត្រាជាមួយ AC Milan រហូតដល់ឆ្នាំ ២០២៤ជាមួយនិងលក្ខខណ្ឌទិញផ្តាច់កុងត្រារហូតដល់ទៅ១៥០ លានអឺរ៉ូឯណោះ។

ប្រភព៖ Besoccer