គ្រូបង្វឹកក្រុម AC Milan លោក Stefano Pioli បានបញ្ជាក់នៅថ្ងៃអង្គារនេះថាខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ២ ប្រកួតដោយសារបញ្ហារបួសជង្គង់ពោលគឺមួយខែមុនការចាប់ផ្តើមនៃព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០២០ ។ លោក Pioli បន្តថាៈគាត់មានបញ្ហាហើមនៅជង្គង់ដូច្នេះ Zlatan នឹងមិនមានវត្តមាននៅថ្ងៃពុធពេលជួប Torino និង Cagliari នោះទេហើយបន្ទាប់មកយើងនឹងឃើញអ្វីដែលវិវត្តនៅសប្តាហ៍ក្រោយ ។

ខ្សែប្រយុទ្ធដ៏មានបទពិសោធន៏សញ្ជាតិស៊ុយអែតរូបនេះ ត្រូវបានក្រុមជម្រើសជាតិស្វាគមន៏និងកោះអញ្ជើញមកជួយក្រុមវិញ កាលពីខែមិនាបន្ទាប់ពីបាត់មុខអស់រយៈពេល ៥ ឆ្នាំ និងបានរងរបួសអំឡុងពេល AC Milan លត់ម្ចាស់ផ្ទះ Juventus ៣ទល់និង០ ដើម្បីបន្តឈរលើក្រុមកំពូលតារាងទាំង ៤ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ AC.Milan បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣និងមាន ៣ ពិន្ទុលើសក្រុមលេខ ៥ Juventus ដើម្បីប្រជែងកៅអី Champions League រដូវកាលក្រោយ។

សម្រាប់ជម្រើសជាតិស៊ុយអែតនិងត្រូវធ្វើការប្រកួតបើកយុទ្ធនាការពានរង្វាន់ Euro ២០២០ របស់ខ្លួនជាមួយនឹងអេស្បាញនៅទីក្រុង Seville នាថ្ងៃទី ១៤ ខែមិថុនាមុនការប្រកួតពូល E បន្តទៀតជាមួយស្លូវ៉ាគីនិងប៉ូឡូញនៅ Saint-Petersburg ប្រទេសរុស្សី។

ប្រភព៖ Besoccer