ពេលវេលាសម្រាប់ Oleksandr Zinchenko ជាមួយក្រុមមេឃខៀវ Man.City អាចនិងឈានដល់ទីបញ្ចប់ហើយ ស្របពេល Newcastle និង Everton កំពុងតែប្រជែងការចុះហត្ថលេខានាំយក កីឡាករអន្តរជាតិអ៊ុយក្រែនវ័យ២៥ឆ្នាំរូបនេះមករួមក្រុម ហើយមួយវិញទៀតនោះ Zinchenko មិនស្ថិត ក្នុងគម្រោងប្រើប្រាស់សម្រាប់គ្រូបង្វឹកអន្តរជាតិអេស្បាញ លោក Pep Guardiola ។ដូច្នេះហើយបើទោះបីជាមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤ ខ្សែការពារស្លាបឆ្វេងរូបនេះក៏បានបើកចំហរឪកាសចាកចេញយោងតាមការចុះផ្សាយរបស់គេហទំព័រ The Athletic ។

Zinchenko បានប្រកបអាជីពនៅរដូវកាលទី ៥ហើយសម្រាប់ Man City ក្រោយចូលរួមជាមួយពួកគេនៅក្នុងឆ្នាំ ២០១៨និងបានបង្ហាញខ្លួនជាផ្លូវការចំនួន ១២៨ ដង ស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី១២ ដង។

ប្រភព៖ Besoccer