ក្លឹបធំៗបីនៅលីកកំពូលអឺរ៉ុបគឺ Tottenham, Paris Saint-Germain និង Real Madrid បានបង្ហាញពិការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Everton កីឡាករ Richarlison ។បើទោះបីជាពួកគេបានរួចផុតពីតំបន់កាត់ចេញទៅលេងនៅលីកលំដាប់ទីពីររដូវកាលថ្មី ប៉ុន្តែក្រុមនៅតំបន់Merseyside មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករអន្តរជាតិប្រេស៊ីលដែលនៅសល់កិច្ចសន្យារយៈពេល ២ ឆ្នាំចេញពីទឹកដីGoodision Park។

ក៏ប៉ុន្តែ ស្ថានភាពហិរញ្ញវត្ថុសម្រាប់រដូវកាលចាស់ដែលបានបន្តឥទ្ធិពលមកដល់ពេលបច្ចុប្បន្ន អាចនិងធ្វើអោយក្រុមលោក Frank Lampard សម្រេចចិត្តសាជាថ្មី ប្រសិនជាមានសំណើរសមរម្យណាមួយបានផ្តល់មកពួកគេ។

សម្រាប់ Richarlison អតីតកីឡាករ Watford គឺមិនបានបង្ហាញពីបំណងចង់ចាកចេញពីក្លឹបជាសាធារណៈទេ ប៉ុន្តែគោលដៅនៃក្លឹបដែលមានកៅអីលេងនៅក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប Champions League និងអាចអោយរូបគេសម្រេចចិត្តសាជាថ្មីដើម្បីមានឪកាសប្រកួតប្រជែងនិងកសាងកេរ្ត៏ឈ្មោះបន្តទៀត។

ប្រភព៖ Goal