Man.City បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាខ្សែប្រយុទ្ធ Erling Haaland ជាផ្លូវការហើយខណៈ ខ្សែប្រយុទ្ធវ័យក្មេងសញ្ចាតិន័រវេសនិងចូលរួមជាមួយក្រុមកំពុងនាំមុខតារាង Premier League រហូតដល់ឆ្នាំ ២០២៧ ។ពោលគឺបន្ទាប់ពីក្រុម Man City បានយល់ព្រមបង់ប្រាក់ផ្តាច់កុងត្រាចំនួន៥១លានផោនស្របពេល Man. City បានបញ្ជាក់ថាការផ្ទេរនិងចូលជាធរមាននៅថ្ងៃទី១ខែកក្កដា ឆ្នាំ ២០២២ នៅលើគណនី Twitter ផ្លូវការរបស់ពួកគេ។

Erling Haaland បានក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ដ៏អស្ចារ្យម្នាក់នាពេលបច្ចុប្បន្ន បើទោះបីជារូបគេមិនទាន់ជោគជ័យជាមួយ Dortmund ខណៈដែលរូបគេក៏មានបំណងចង់ប្រជែងជាមួយ Kylian Mbappe សម្រាប់ពានកីឡាករល្អបំផុតរបស់ពិភពលោក(បាល់មាស) ។ ខ្សែប្រយុទ្ធដែលមានទេពកោសល្យព្យាយាមបង្កើត និងបំបែកកំនត់ត្រាជាច្រើននៅក្នុងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្វីត្បិតតែជួបបញ្ហារបួសក្នុងរដូវកាលនេះ ប៉ុន្តែ Haaland បានឆ្លងកាត់ការពិនិត្យសុខភាពដោយជោគជ័យកាលពីថ្ងៃទី ៩ខែឧសភា។

Bayern Munich, Barcelona, Man United, Chelsea និង Real Madrid គឺជាក្លឹបធំៗដែលបង្ហាញការចាប់អារម្មណ៏ចង់បាន Haaland ដូចគ្នា ប៉ុន្តែលក្ខណ្ឌដ៏សមរម្យ ហើយជាអតីតក្លឹបដែលឪពុករបស់ខ្លួនធ្លាប់លេង ទើបធ្វើអោយរូបគេសម្រេចដើររួមផ្លូវជាមួយ Man.City។នៅក្នុងលក្ខណ្ឌ Haaland និងទទួលបានប្រាក់ឈ្នួលច្រើនបំផុតក្នុងក្រុមគឺប្រមាណ ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ។ កីឡាករដែលពាក់ស្លាកលេខ៩និងចូលរួមជាមួយក្រុមដែល មានគោលបំណងឈ្នះពាន Champions League លើកដំបូងក្រោយព្យាយាមអស់រយៈពេលជាច្រើន និងទើបតែជជួបរឿងខកចិត្ត ធ្លាក់ចេញកាលពីពេលថ្មីៗនេះ។

ប្រភព៖ Besoccer