Man. United នឹងមិនមានវត្តមាន កីឡាករ Edinson Cavani, Scott McTominay, Luke Shaw, Raphael Varane និង Fred សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៣៣ជាមួយក្រុមម្ចាស់ផ្ទះLiverpool នៅថ្ងៃអង្គារនេះទេ។ ការពិតកីឡាករទាំង៥រូបខាងលើនេះ បានខកខានការប្រកួតក្របខណ្ឌ លីកកំពូលអង់គ្លេស ពីរលើកចុងក្រោយ ជាមួយនឹង Everton ព្រមទាំង Norwich City រួចទៅហើយ។

ទន្ទឹមគ្នានោះដែរ Fred បានប្តូរចេញក្នុងអំឡុងពេលបរាជ័យក្រោមថ្វីជើង Everton បន្ទាប់ពីមានបញ្ហាត្រគាកខណៈខ្សែការពារកណ្តាលVarane ដែលរំពឹងថានឹងត្រលប់មកបង្ហាញខ្លួនក្នុងជំនួបជាមួយ Liverpool នោះ ត្រូវបានគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick បានប្រាប់អ្នកយកព័ត៌មានថា : Varane មិនបានហ្វឹកហាត់ជាមួយក្រុមទេ។ គាត់នៅលើទីលានជាមួយគ្រូបង្វឹកសម្រាកការស្តារកាយសប្បទា។ ប៉ុន្តែអ្វីដែលទាក់ទងនឹងរបួសគាត់នៅតែស្ថិតក្នុងស្ថានភាពដូចគ្នានឹងការប្រកួតពីរលើកចុងក្រោយដដែល។

រីឯខ្សែបម្រើស្លាប Bruno Fernandes ដែលត្រូវបានរំពឹងថានឹងត្រូវបានដាក់បញ្ចូលសម្រាប់ជំនួបនៅទឹកដី Anfield ទោះបីជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅធ្វើការហ្វឹកហាត់កាលពីថ្ងៃចន្ទក៏ដោយ។ យ៉ាងណាមិញ Mason Greenwood នៅតែមិនមានឈ្មោះដោយនៅជាប់ការព្យួរ។

ប្រភព៖ Sportsmole