លោក Pep Guardiola បាននិយាយថាក្រុម Manchester City បានរបូតឱកាសល្អទៅហើយ បន្ទាប់ពីទុកឱ្យក្រុម Liverpool ស្មើ ២-២ ក្នុងការប្រកួតពានរង្វាន់ English Premier League ។

ក្រុមរបស់លោក Pep បានសម្រុកខ្លាំងនិងបើកការនាំមុខរហូត ប៉ុន្តែលទ្ធផលចុងក្រោយវិញឃើញថាពួកគេស្មើគ្នាក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ។ ដោយការមិនឈ្នះ មិនចាញ់នេះដែរ មានន័យថាក្រុម Liverpool ដែលស្ថិតនៅលេខ២ ចាញ់ក្រុម Man City នៅលេខ១ តែ១ពិន្ទុនោះ មានឱកាសដដែលដើម្បីហក់មកលេខ១វិញ ព្រោះការប្រកួតនៅសល់ដល់ទៅ៧ប្រកួតទៀតឯណោះ។

ចំពោះរឿងនេះដែរ លោក Pep បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថាយើងបានរបូតឱកាសល្អថ្ងៃនេះ។ ខ្ញុំមានអារម្មណ៍ថាយើងទុកឱ្យពួកគេនៅរស់បាន ប៉ុន្ដែខ្ញុំបានប្រាប់ទៅក្រុមថាត្រូវងើបមុខឡើងបន្ដទៅមុខទៀត ហើយមិនត្រូវពិបាកចិត្តអ្វីនោះទេ”៕

ប្រភព​៖ Dailymail