ខ្សែបម្រើ Paul Pogba សម្លឹងចង់ឃើញអតីតក្លឹបJuventus និងដាក់សំណើរចុះហត្ថលេខានាំយករូបគេវិលត្រលប់ទៅកាន់ទឹកដី Allianz Stadium វិញ ដោយមិនគិតថ្លៃនៅរដូវក្តៅខាងមុខនេះយោងគេហទំព័រ Tuttosport បានចុះផ្សាយ។កិច្ចសន្យារបស់ខ្សែបម្រើកណ្តាលក្រុមជម្រើសជាតិបារាំងនៅទឹកដី Old Trafford នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ខណៈដែលPogbaមិនបានបង្ហាញចេតនាបន្តកុងត្រាថ្មីជាមួយក្រុមជើងឯកអង់គ្លេស២០សម័យ នោះបន្តទៀតទេ។ Barcelona និង Real Madrid ព្រមទាំង Paris Saint-Germain ជាក្លឹបដែលមានទំនាក់ទំនងចង់បានសមាជិកជ័យលាភី World Cup ២០១៨រូបនេះមករួមក្រុមរបស់ពួកគេ ។

ប្រភពខាងលើបន្តថាៈ លោក Massimiliano Allegri កំពុងជំរុញឱ្យក្រុមរបស់លោកបង្កើនការចរចារនាំយក Pogba វ័យ២៩ឆ្នាំមកកាន់លីកកំពូលអ៊ីតាលីវិញ ក៏ព្រោះតែរូបគេធ្លាប់លេងអោយ Juventus ចន្លោះឆ្នាំ២០១២ ដល់ ២០១៦ដោយឈ្នះ Serie A ចំនួន ៤ ដង និងពានរង្វាន់ Coppa Italia ចំនួនពីរ មុនពេលត្រលប់ទៅ Man United ជាលើកទីពីរ។

អតីតកីឡាករវ័យក្មេង Le Havre ស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ ដោយមិនសូវបានបង្ហាញខ្លួនដោយសាររបួស ។ទោះយ៉ាងណា Pogba នៅតែបំពេញតួនាទីបានល្អនៅតំបន់បម្រើដោយ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៩ ដងក្នុងការបង្ហាញខ្លួន សរុប២៤ប្រកួតនៅរដូវកាលនេះ។

ប្រភព៖ Sportsmole