គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានទទួលស្គាល់ថាក្រុមរបស់ខ្លួនបានបង្ហាញទម្រងលេងគួរអោយចាប់អារម្មណ៏ដើម្បីយកឈ្នះក្រុមភ្ញៀវ Juventus ក្នុងលទ្ធផល ៤ទល់និង០សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ។ការដេញតាមពីក្រោយដោយទទួលបាន៣ពិន្ទុដ៏សំខាន់ ដើម្បីមានឪកាស តាមទាន់ក្រុមកំពូលតារាង Juventus ក្នុងពូល H គឺជាជ័យជំនះដែលគ្រាប់បាល់៤គ្រាប់រកបានដោយកីឡាករ Trevoh Chalobah, Reece James, Callum Hudson-Odoi និង Timo Werner ។

ថ្លែងបន្ទាប់ពីបញ្ចប់ការប្រកួតគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ បានធ្វើការលើកសរសើរក្រុមដែលមានទម្រង់លេងយ៉ាងរហ័ស និង មានការសាមគ្គីដើម្បីធ្វើអោយគូបដិបក្សមិនមានឪកាសវាយបក និងជាការស្តារមុខមាត់ឡើងវិញ ក្រោយបរាជ័យជើងទី១ក្នុងលទ្ធផល១ទល់និង០នៅទឹកដីទូរីនប្រទេសអ៊ីតាលី។

កីឡាករសញ្ជាតិអាឡឺម៉ង់បានប្រាប់ BT Sport ថា :យើងចង់អត់ធ្មត់ ប៉ុន្តែក្នុងពេលតែមួយមិនដេកលក់ទេ។ យើង ចង់បង្កើនចង្វាក់លេងអោយមានភាពស៊ីសង្វាក់ វាពិតជាលំបាកណាស់ក្នុងការបង្កើត និងស៊ុតបញ្ចូលទី ប៉ុន្តែយើង បង្កើតវាឡើងយ៉ាងអស្ចារ្យជាមួយលទ្ធផលដ៏ល្អ ។ ក្រុមជើងឯកទ្វីបអឺរ៉ុបនឹងដណ្តើមបានចំណាត់ថ្នាក់កំពូលក្នុងពូលH ប្រសិនបើពួកគេយកឈ្នះក្រុម Zenit St Petersburg ក្នុងប្រទេសរុស្ស៊ីក្នុងការប្រកួតរយៈពេលពីរសប្តាហ៍ក្រោយ។

ប្រភព៖ Sportsmole