Paulo Dybala មានបំណងចង់ផ្លាស់ទៅកាន់ក្លឹបគូប្រជែង Inter Milan នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ជាមួយ Juventus នៅរដូវក្តៅនេះ។ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនដែលនិយមមប្រើជើងឆ្វេង បានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់សម្រាប់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន១៤គ្រាប់ ពីការបង្ហាញខ្លួនសរុប ៣៥លើកនៅគ្រប់ការប្រកួតទាំងអស់។

ទោះយ៉ាងណា Juventus បានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មីសម្រាប់កីឡាករវ័យ ២៨ ឆ្នាំដោយទុកឱ្យ Dybala និងតំណាងរបស់គាត់បន្តស្វែងរកក្លឹបថ្មី ខណៈ Arsenal, Tottenham Hotspur និង Newcastle United ស្ថិតក្នុងចំណោមក្លឹបនៅក្របខណ្ឌ Premier League ដែលកំពុងតាមដានស្ថានភាពនេះ។

យោងការចុះផ្សាយរបស់គេហទំព័រអ៊ិតាលី Gazzetta dello Sport ចំណង់ចំណូលចិត្តរបស់ Dybala គឺចង់បន្តអាជីពនៅលីកកំពូលអ៊ីតាលី ជាកន្លែងដែលគាត់បានចូលប្រឡូកក្នុងវិស័យនេះលើកដំបូងជាមួយ Palermo ក្នុងឆ្នាំ ២០១២ ។ទោះយ៉ាងណា Inter Milan និង អាចរាប់រងបន្ទុកខាងលើនេះបានរឺយ៉ាងណាខណៈក្រុមការពារតំណែងជើងឯក​ SerieA កំពុងស្ថិតក្នុងដំណាក់កាលប្រកួតប្រជែងចុងក្រោយ ដោយពួកគេក៏ត្រូវប្រឈមបញ្ហាលំបាក ផ្នែកហិរញ្ញវត្ថុផងដែរនោះ។

ប្រភព៖ Sportsmole