Inter Milan កំពុងតែសម្លឹងរកមើលបេក្ខភាពកីឡាករខ្សែប្រយុទ្ធជួរមុខម្នាក់ដើម្បី បំពេញតួនាទីដែលនិងមានចន្លោះប្រហោងក្រោយពី Romelu Lukaku ខិតកាន់តែកៀកក្នុងការផ្លាស់ត្រលប់ទៅចូលរួមជាមួយអតីតក្លឹប Chelsea វិញ ។ ជម្រើសអាទិភាពមួយដែលពួកគេលើកយកមកពិចារណានោះគឺ Anthony Martial របស់ក្រុម Man United ប៉ុន្តែយោងគេហទំព័រ The Telegraph បានចុះផ្សាយថាក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យបានស្ទាក់ស្ទើរក្នុងការខ្សែប្រយុទ្ធកាន់ឆ្នាំរបស់ខ្លួនរូបនេះចេញ។

Martial បច្ចុប្បន្នមានកិច្ចសន្យាជាមួយ Man.United រហូតដល់ឆ្នាំ ២០២៤ បើទោះបីជារូបគេត្រូវបានបណ្តាញសារពត៌មានលើកឡើងពីការចាកចេញរបស់ខ្លួនខណៈដែលអ្នកចាត់ការទូទៅលោក Solskjaer បានបញ្ជាក់ថាខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះនៅតែមានឪកាសចូលលេងជាមួយក្លឹបយ៉ាង ណាក៏ដោយ។

ប្រភពខាងលើបន្តថាៈមូលហេតុដែលធ្វើអោយ Man.Utd បដិសេធមិនអនុញ្ញាតិអោយ Martial ចាកចេញក៏ព្រោះតែក្លឹបមានការព្រួយបារម្មណ៏លើបញ្ហាជំងឺកូវីដ -១៩ នឹងធ្វើអោយមានផលប៉ះពាល់ដល់ក្រុម មួយភាគធំ។ដូច្នេះក្លឹបនិងបន្តរក្សាទុកធនធានកីឡាករដែលមានស្រាប់នៅក្នុងពេលអាសន្ននេះ។ ដូច្នេះហើយទើបកគេផ្លាស់ប្តូរផ្នត់គំនិតចង់រក្សាទុកកីឡាកររូបនេះនៅដដែល។

ប្រភព៖ Besoccer