ខ្សែប្រយុទ្ធអន្តរជាតិបារាំង Anthony Martial បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ជាលើកដំបូងនៅក្របខ័ណ្ឌ Premier League អោយម្ចាស់ផ្ទះ Man.United ផ្តួលក្រុមភ្ញៀវ Sheffield United ៣ទល់និង០ កាលពីយប់ថ្ងៃទី២៤ មិថុនា ២០២០ ។

វាជាព្រឹត្តការណ៏ដ៏កម្រ និង ខកខានអស់រយៈពេល ៧ ឆ្នាំកន្លងមកសម្រាប់គ្រូបង្វឹក Ole Gunnar Solskjaer នៅទឹកដី Old Trafford គិតចាប់តាំងពីរជ្ជកាលកំពូលគ្រូបង្វឹក Sir Alex Ferguson បានចូលនិវត្តន៏កាលពីឆ្នាំ២០១៣មកនៅមិនទាន់កីឡាកររូបណាធ្វើបាននៅឡើយទេ។

អតីតខ្សែប្រយុទ្ធឆ្នើម Robin van Persie គឺជាកីឡាករចុងក្រោយបង្អស់ដែលធ្វើបាន Hat-Trick ចុងក្រោយបំផុតសម្រាប់ក្លឹបជើងឯក Premier league ១៣សម័យមួយនេះ ។ លទ្ធផលនេះបានធ្វើឱ្យ Man.Utd បង្កើនគម្លាតត្រឹមពីរពិន្ទុបន្ទាប់ពី Chelsea ដែលនិងត្រូវជួបក្រុមលេខ ២ Manchester City នៅថ្ងៃព្រហស្បតិ៍។

ប្រភព៖ BBC

វីដេអូ៖