ក្រុមបិសាចក្រហម Manchester United បានត្រឹមទទួលលទ្ធផល ១-១ ជាមួយក្រុម Club Brugge ក្នុងការប្រកួតបើកឆាកយូរ៉ូប៉ាលីក ៣២ក្រុម ក្នុងកីឡដ្ឋាន Jan Breydel។

ក្រុមម្ចាស់ផ្ទះបាននាំមុខមុននៅនាទី ទី១៤ក្នុងតង់ទី១ដោយការស៊ុតបញ្ចូលទីរបស់កីឡាករសញ្ចាតិនីហ្សេរីយ៉ា Emmanuel Dennis
ប៉ុន្តែមិនបង្អង់យូរកីឡាករ Anthony Martial របស់ក្រុមបិសាចក្រហមបានវាយបងតាមស្មើរនៅនាទី ទី៣៥ក្នុងតង់ទីមួយដូចគ្នា។

គួរបញ្ចាក់ផងដែរថាកីឡាករចំណូលថ្មីរបស់ក្រុមបិសាចក្រហមគឺកីឡាករ Bruno Fernandes មានឧកាសស៊ុតចំគោលដៅចំនួន ៤ជើងតែគ្មានឧកាសរកគ្រាប់បាល់បញ្ចូលទីបានដោយកសារត្រូវបានការពារដោយកីឡាកររបស់ក្រុមម្ចាស់ផ្ទះ Club Brugge។