ក្លឹបបិសាចក្រហម Man.United បានបើកចំហរការដាក់លក់ Anthony Martial ក្នុងតម្លៃខ្លួន៥០លានផោនបន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងដោយជោគជ័យក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Jadon Sancho មករួមក្រុមកាលពីពេលថ្មីៗនេះ។គួរបញ្ជាក់ថាកាលពីដើមសប្តាហ៍នេះក្លឹបជើងឯកអង់គ្លេស២០សម័យបានសម្រេចក្នុងការផ្ទេរយកកីឡាករអន្តរ ជាតិអង់គ្លេសពីក្លឹប Dortmund ក្នុងតម្លៃខ្លួន ៧២.៩ លានផោនខណៈដែលលោក Ole Gunnar Solskjaer មានសុទិដ្ឋិនិយមលើការផ្ទេរគោលដៅកំពូលរបស់គាត់ដើម្បីកែលម្អតំបន់បម្រើផ្នែកខាងស្តាំក្នុងន័យគាំទ្រដល់នៃការវាយប្រហារជួរមុខរបស់ក្រុម Man United ។

ហទំព័រ Daily Star បានចុះផ្សាយថាៈ ភ្លាមៗនេះដែរក្លឹប Man.Utd មានបំណងចង់បង្កើនតុល្យភាពហិរញ្ញវត្តុ (ប្រាក់ចំណូល)ដូច្នេះទើបសម្រេចចិត្តបញ្ចេញកីឡាករដែលគិតថាជាចំណែកលើសចេញពីក្រុម។ ក្នុងនោះ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Anthony Martial ដែលមិនសូវបានចូលលេងទៀងទាត់សម្រាប់ក្រុមនៅរយៈពេល២រដូវកាលចុងក្រោយ ត្រូវបានក្លឹបដាក់លក់ខណៈដែលគូប្រជែងគឺមាន់ខ្នាយមាស Tottenham បានបង្ហាញពីការចាប់អារម្មណ៏ចង់ចុះហត្ថលេខាលើរូបគេ។

ក្រោយផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងតម្លៃខ្លួន ៣៦ លានផោនពីក្រុម Monaco ក្នុងឆ្នាំ ២០១៥ Martial រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៧៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥៨ប្រកួត ។ទោះយ៉ាងណាបញ្ហារបួសជង្គង់បានធ្វើឱ្យគាត់ខកខានការប្រកួតនៅក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់ព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ ផងដែរ។

ប្រភព៖ Metro