Chelsea មានបំណងចង់នាំយក កីឡាករ Paulo Dybala ជាគោលដៅផ្ទេរដ៏មានសក្តានុពលនៅពេលបញ្ចប់រដូវកាលនេះ ស្របពេលខ្សែប្រយុទ្ធនិយមប្រើជើងឆ្វេងសញ្ជាតិអាហ្សង់ទីននិងអស់សុពលភាពនៅទឹកដី Allianz Stadium នាខែមិថុនាខាងមុខ យោងប្រភពពីគេហទំព័រ 90min បានចុះផ្សាយ។ ប្រភពបន្តថាៈខណៈពេលដែល Chelsea បច្ចុប្បន្នកំពុងជាប់បម្រាមពិន័យពីរដ្ឋាភិបាលចក្រភពអង់គ្លេស ដោយមិនអាចធ្វើការផ្លាស់ប្តូររឺលក់កីឡាករណាមួយចេញនោះ ស្ថានភាពនេះត្រូវបានរំពឹងថានឹងធូរស្បើយបន្ទាប់ពីប្រធានក្លឹបថ្មីចូលមក កាន់កាប់។

កីឡាករអន្តរជាតិអាហ្សង់ទីនក៏និងត្រូវបានរំពឺងថានិងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនខណៈក្រុម Juventus បច្ចុប្បន្នមិនចាប់អារម្មណ៍ផ្តល់កុងត្រាថ្មីដោយបំពេញតាមការទាមទារប្រាក់ឈ្នួលរបស់កីឡាកររូបនេះឡើយ។ការពិតតំបន់ការពារហាក់បីដូចជាចំនុចស្នូលធំដែលគ្រូបង្វឹកអាឡឺម៉ង់លោក Thomas Tuchel និងបន្តរក្សាការពង្រឹងបន្ថែមទៀតប៉ុន្តែ តំបន់ប្រយុទ្ធក្រុមក៏នៅតែមានចេតនាចង់បន្ថែមកំលាំងដូចគ្នាផងដែរ ។

Chelsea ដែលត្រូវបានពត៌មានលើកឡើងផងដែរថាបានចាប់ផ្តើមមានទំនាក់ទំនងជាមួយភ្នាក់ងារកីឡាករវ័យ ២៨ ឆ្នាំរូបនេះរួចទៅហើយនោះប៉ុន្តែក្រុមក៏នៅតែអាចប្រឈមការប្រកួតប្រជែងជាមួយក្លឹបធំៗមានដូចជា Man. United, Atletico Madrid និង Inter Milan ដែលចង់បានកីឡាករឆ្នើមរូបនេះដូចគ្នាផងដែរ។

ប្រភព៖ Sportsmole