Barcelona ចងបានខ្សែប្រយុទ្ធ Mohamed Salah មករួមក្រុមប្រសិនខកខានក្នុងការចុះហត្ថលេខានាំយក​ខ្សែប្រយុទ្ធ Erling Braut Haaland ពីក្រុម Borussia Dortmund នៅបញ្ចប់រដូវកាលនេះ។បើទោះបីជា​កំពុង​ប្រឈមបញ្ហាហិរញ្ញវត្ថុប៉ុន្តែក្លឹបនៅមានប្រាក់កម្ចីមួយច្រើនគួរសមដោយរំពឹងថាក្លឹបនៅតែមានលទ្ធភាពក្នុងការចុះហត្ថលេខានំាយកសមាជិកថ្មីដែលចាំបាច់ដើម្បីយកមកពង្រឹងក្រុមបន្ថែមទៀត ។គេហទំព័រ AS បានចុះផ្សាយថា​បើ​ទោះបីជា Haaland គឺជាគោលដៅចម្បងជាមួយនិងកិចសន្យាទិញផ្តាច់កុងត្រា ខ្សែប្រយុទ្ធដែលមាន​រហស្ស​នាម​ជា​ម៉ាស៊ីន​រកគ្រាប់បាល់សញ្ជាតិន័រវេសរូបនេះត្រឹមតែ៦៧ លានផោនដែលជាតម្លៃមួយដ៏ល្អបំផុតដែល​ពិបាក​ក្នុងការបដិសេធនិងទិញ។

ប្រភពបន្តថាបើទោះបីជាមានឪកាសសម្រាប់ក្រុមលោក Xavi ប៉ុន្តែពួកគេនឹងត្រូវប្រឈមនិងគូ ប្រជែងដ៏សំខាន់​នៅ​លីគ​កំពូលអង់គ្លេសនោះគឺ Man. City ខណៈ Barcelona ដូច្នេះ Barcelona បានត្រៀមលក្ខណៈរួចជាស្រេច​ដោយសម្លឹងឃើញបេក្ខភាពខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបSalah ដែលនៅមិនទាន់បន្តកុងត្រាថ្មី នៅទឹកដី Anfield អោយលើសពីរដូវកាល ២០២២-២០២៣ ។

Liverpool ក៏នៅមិនទាន់បានបង្ហាញពីចេតនាចង់បំពេញលក្ខខណ្ឌ ឱ្យ Salah ទទួលបានប្រាក់ឈ្នួល​ច្រើនជាង​ពេល​បច្ចុប្បន្នដោយ ទុកអោយកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ ច្រើនបំផុតរបស់ក្លឹបពិចារណាអំពី​អនា​គត​​របស់​ខ្លួនដោយខ្លួនឯង។Barcelona ក៏និងត្រៀមយល់ព្រម​ចំណាយ​ប្រាក់ ៥៥ លាន​ផោន​ដើម្បីនាំយក Salah ដែល​ឈាន​ដល់​វ័យ ៣០ ឆ្នាំ​ក្នុង​ខែ​មិថុនាមកកាន់លីគកំពូលអេស្បាញ។

ប្រភព៖​ Sportsmole