Oleksandr Zinchenko ជាកីឡាករម្នាក់ដែលខ្នះខ្នែងជាងគេរឿងសង្គ្រាមនៅអ៊ុយក្រែន ក៏ព្រោះតែនេះជាប្រទេសដើមកំណើតរបស់គេ។

យ៉ាងណាមិញ កីឡាកររបស់ក្រុម Manchester City ខាងលើនេះក៏បានបញ្ជាក់ដែរថារូបគេពិតជាចង់ទៅជួយច្បាំងអ៊ុយក្រែនទល់ក្រុមរុស្ស៊ីណាស់ តែដោយសារតែកត្ដាមួយចំនួនទើបគេមិនអាចទៅបាន។ Oleksandr Zinchenko បាននិយាយថា៖ “ខ្ញុំនិយាយដោយស្មោះ ប្រសិនបើមិនមែនដោយសារកូនស្រីនិងប្រពន្ធខ្ញុំទេ ខ្ញុំនឹងទៅទីនោះ។ ខ្ញុំពិតជាមានមោទកភាពណាស់សម្រាប់ពលរដ្ឋអ៊ុយក្រែន ហើយខ្ញុំនឹងចង់ចាំវាជារៀងរហូតទៅក្នុងជីវិតនេះ”។

រំលឹកថាកីឡាករជម្រើសជាតិអ៊ុយក្រែននេះ កាលពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនដំបូងៗ រូបគេបានបង្ហោះសារនៅលើបណ្ដាញសង្គមចង់ឃើញលោកពូទីន ប្រធានាធិបតីរុស្ស៊ីស្លាប់ថែមទៀតផង។ តែសារនោះត្រូវបានលុបចោលវិញ ក្រោយបង្ហោះបន្ដិច ដោយសារតែវាប៉ះពាល់ខ្លាំងពេកទៅលើលោកពូទីន៕

ប្រភព៖