Man. Utd កំពុងពិចារណាលើការចរចារចុះហត្ថលេខានាំយកខ្សែប្រយុទ្ធកណ្តាលលេចធ្លោរបស់ក្រុម Bayern Munich កីឡាករ Robert Lewandowski នៅពេលបញ្ចប់រដូវកាលនេះ។ ស្របពេល Edinson Cavani គ្រោងនឹងចាកចេញពីទឹកដី Old Trafford នៅចុងខែមិថុនា បន្ទាប់ពីកុងត្រារបស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះនិង ផុតកំណត់ខណៈអនាគតរបស់ Cristiano Ronaldo នៅឡើយប្រាកដប្រជា១០០ភាគរយនោះ ។

ជាលទ្ធផល Man.Utd រំពឹងថានឹងមានវត្តមាននៅក្នុងទីផ្សារសម្រាប់ខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ នេះបើយោងតាមគេហទំព័រ 90min បានចុះផ្សាយថា Lewandowski គឺជាគោលដៅអាទិភាពសម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យខណៈភ្នាក់ងារ របស់កីឡាករ អន្តរជាតិ ប៉ូឡូញរូបនេះក៏បានដំណើរការទាក់ទងជាមួយភាគីក្រុមគ្រូបង្វឹកលោក Ralf Rangnick រួចហើយ ផងដែរ។មិនមែនមានតែ Man.Utd មួយនោះទេ នៅមានក្លឹបនៅ Premier League មួយចំនួនផ្សេងទៀតដូចជា Chelsea Man.City ព្រមទំាង At.Madrid និង Barcelona ព្រមទាំង Real Madrid ផងដែរ ដែលនិងឈានជើងចូលប្រឡូកក្នុងការចុះហត្ថលេខាLewandowski ដែលមានកុងត្រា នៅទឹកដី Allianz Arena នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣រូបនេះ។

Lewandowski ក៏បានបើកចំហរលើការប្រកួតប្រជែងថ្មី ជាមួយនិងការបង្ហាញទម្រង់លេងដ៏អស្ចារ្យម្តងទៀតសម្រាប់ក្រុមជើងឯក អាឡឺម៉ង់ Bayern Munich នៅ កាលនេះ ដោយស៊ុតបញ្ចូលទីបាន ៣៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៣ដងក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតទាំង ៣៣លើក។ សម្រាប់ Man.Utd បច្ចុប្បន្នមានចំណាត់ថ្នាក់លេខរៀងទី៤ និងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្លឹបមានមូលដ្ឋានរួមទីក្រុងគឺ Man.City នៅវេលាម៉ោង២៣:៣០នាទីនារាត្រីថ្ងៃអាទិត្យស្អែកនេះ។

ប្រភព៖ Sportsmole