អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola កំពុងតាមដាននិងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយក ខ្សែបម្រើកណ្តាល Paul Pogba ពីក្រុមគូប្រជែង ដែលមានមូលដ្ឋានរួមទីក្រុង Man.United ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះបច្ចុប្បន្ន មានសេរីភាពក្នុងការចរចារ លើកិច្ចព្រមព្រៀងជាមួយក្លឹបដទៃទៀតជាមុន ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Old Trafford នឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខនេះហើយ។

ប្រភពពី Fichajes បានលើកឡើងថាអ្នកចាត់ការសញ្ជាតិអេស្បាញលោក Guardiola ជាបុគ្គលដែលកោតសរសើរពីសមត្ថភាព និងបច្ចេកទេសរបស់សមាជិកជ័យលាភី World Cup ២០១៨រូបនេះ ជាខ្លាំង។អតីតក្លឹប Juventus របស់ Pogba ក៏ដូចជា Barcelona, Real Madrid និង Paris Saint-Germain ចាប់ អារម្មណ៏កីឡាករអន្តរជាតិបារាំងរូបនេះផងដែរបើទោះជាមានពត៌មានចុងក្រោយបញ្ជាក់ថា Pogba ចង់បន្តអាជីពនៅទឹកដី Old Trafford ជាបន្តទៀត។

ក្នុងការបង្ហាញខ្លួន ២២៤លើកគ្រប់ប្រកួត Pogba ស៊ុតបញ្ចូលទីបាន ៣៩ គ្រាប់ និងបានបញ្ជូនបាល់បញ្ចប់ទី ៥០ដងក្នុងនោះ ៩ គ្រាប់ក្នុង ១៨ ប្រកួតនៅរដូវកាលនេះ។

ប្រភព៖ Sportsmole