អាជីពរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នៅទឹកដី Camp Nou របស់ក្រុមអ្នកមានបុណ្យ Barcelona បានវិលត្រលប់មករកភាពល្អប្រសើរឡើងវិញខណៈអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal រូបនេះបានបង្ហាញសមត្ថភាពស៊ុតបាល់បញ្ចូលទីបាន បីគ្រាប់ក្នុងជ័យជម្នះ ៤ទល់និង១ លើក្រុមប្រចៀវខ្មៅ Valencia នៅក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។គួររំលឹកថាបន្ទាប់ពីចូលរួមជាមួយក្លឹបយក្សកាតាឡាន់ដោយគ្មានតម្លៃខ្លួន(Free Transfer)កំលុងពេលទីផ្សារដោះដូរកីឡាករ បានបើកដំណើរការជាលើកទីពីរនៅខែមករាកន្លងទៅ Aubameyang មិនបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនបីលើកដំបូងរបស់គាត់សម្រាប់ Barcelona នៅឡើយទេ។

ទោះយ៉ាងណាកីឡាករវ័យ ២៣ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទីមួយនៅនាទីទី២៣ មុននិង បន្ថែមគ្រាប់ទី២នៅនាទីទី៣៨ ក្រោយពីមិត្តរួមក្រុម Frankie De Jong រកបានគ្រាប់បាល់ទី២នៅនាទីទី៣២ រីឯ Valencia មានឪកាស វាយបក១គ្រាប់វិញនៅក្រោយវិលត្រលប់ពីការសម្រាកតង់ទី១នៅនាទីទី៥២ដោយកីឡាករ Carlos Soler ។ទោះយ៉ាណាគ្រាប់បាល់ទីបីដោយការស៊ុតពីចំងាយរបស់កីឡាករ Pedri ប៉ះខ្នងរបស់ Aubameyang ត្រូវបានចាត់ទុកជា គ្រាប់បាល់ទី៣(Hat-trick)របស់កីឡាករអន្តរជាតិហ្គាបុងរូបនេះ ។

បញ្ចប់ការប្រកួតសប្តាហ៏ទី២៤នេះ Aubameyang បានសាងប្រវត្តិសាស្រ្តជាកីឡាករក្លាយជាកីឡាករដំបូងគេក្នុងសតវត្សទី ២១ ដែលអាចស៊ុតបញ្ចូលទីបាន Hat-trick នៅ លីកកំពូល៤ផ្សេងគ្នាគឺLigue 1, Bundesliga, Premier League និង La Liga ។ Aubameyang ក៏បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick ចំនួនពីរលើកផ្សេងគ្នានៅទឹកដី Mestalla កំលុងពេលនៅជាកីឡាករ Arsenal ដោយរកបាន៣គ្រាប់ផងដែរ ក្នុងការប្រកួតនៅក្របខ័ណ្ឌ Europa League ក្នុងឆ្នាំ ២០១៩កន្លងទៅ។

ប្រភព៖ Metro