Barcelona កំពុងពិចារណាលក់ខ្សែបម្រើ Frenkie de Jong ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករដំណើរការជាលើកទីពីរនៅខែមករា២០២២ ដើម្បីប្រមូលហិរញ្ញវត្តុនាំយក Raheem Sterling មកកាន់ទឹកដី Camp Nou ដោយយោងគេហទំព័រ The Sun បានចុះផ្សាយ។ក្លឹបយក្សកាតាឡានបានបង្ហាញពីចេតនាខ្ពស់ហាក់ដូចជាប្ដេជ្ញានាំយកកីឡាករអន្តរជាតិអង់គ្លេសនៅដើមឆ្នាំ ២០២២ ប៉ុន្តែអ្វីដែលក្លឹបត្រូវដោះស្រាយគឺបញ្ហាហិរញ្ញវត្ថុជាជំហ៊ានដំបូង។

ប្រភពខាងលើបន្ថែមថាៈ អ្នកចាត់ការទូទៅថ្មីលោក Xavi ប្រឈមនិងការចង់នាំយកមករួមក្រុមក្នុងលក្ខណ្ឌខ្ចីជើង ដោយសារតែ Sterling មានប្រាក់ឈ្នួល ៣00,000 ផោនក្នុងមួយសប្តាហ៍ឯណោះដូច្នេះការចាកចេញរបស់ De Jong នឹងធ្វើឱ្យក្លឹបមានដំណោះស្រាយ។ កីឡាករជម្រើសជាតិហូឡង់បង្ហាញខ្លួន ១០៦ ប្រកួតឱ្យ Barcelona ចាប់តាំងពីផ្ទេរពី Ajax ក្នុងឆ្នាំ ២០១៩ រកបាន៩ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន១៤ដងរួចមកហហើយ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានក្លាយជាតួអង្គដ៏សំខាន់នៅក្របខណ្ឌ La Liga រដូវកាលនេះ ប៉ុន្តែការវិលត្រលប់របស់ Pedri និង Gavi អាចនិងធ្វើអោយ De Jong ត្រៀមប្រកួតប្រជែងតំណែងជម្រើសដំបូងសាជាថ្មីខណៈ Sergio Busquets នៅតែបន្តរក្សាតំណែងនៅតំបន់បម្រើកណ្តាលបន្តទៀត។

ប្រភព៖ Sportsmole